ក្លិបបាល់ទាត់របស់ព័រទុយហ្គាល់ Sporting Lisbon បានតម្រូវឲ្យមានការរៀបចំការប្រកួត Champions League ម្តងទៀតជាមួយក្លិប Schalke 04 (ស្កាល់ សូន្យបួន) បន្ទាប់ពីពួកគេប្រកួតចាញ់ក្លិបនេះក្នុងលទ្ធផល 4-3 ដោយការស៊ុតបាល់ប៉េណាល់ទីនៅចុងម៉ោង ។
អជ្ញាកណ្តាល Sergei Kasarev បានពិន័យកីឡាករ Jonathan Silva ចំពោះការយកដៃប៉ះបាល់ ក្នុងតំបន់គ្រោះថ្នាក់ ប៉ុន្តែក្រោយមក ការចាក់វីដេអូសារឡើងវិញបានបង្ហាញថា ខ្សែការពាររូបនេះបានយកក្បាល របស់គេទៅប៉ះបាល់តែប៉ុណ្ណោះ ។
លុះក្រោយមក ក្លិប Schalke បានប្រកាសថា ក្លិប Sporting បានដាក់សំណើរដល់ពួកគេឲ្យមានការប្រកួត ម្តងទៀតឬក៏ទុកការប្រកួតនេះជាការស្មើគ្នា ។ ប៉ុន្តែទោះបីជាងណាក៏ដោយបញ្ហានេះមិនទាន់ត្រូវបានគេសម្រេច នៅឡើយទេ ។គួររម្លឹកឡើងវិញថា ក្រុមទាំងពីរបានទទួលលទ្ធផល 3-3 សម្រាប់ការប្រកួតក្នុងរយៈពេល90នាទី ប៉ុន្តែនៅម៉ោង បន្ថែម កីឡាករ Maxim Choupo-Moting បានស៊ុតបាល់ពិន័យ១១ម៉ែត្រធ្វើឲ្យ Schalke ឈ្នះ Sporting Lisbon ក្នុងលទ្ធផល 4-3