ខេត្តព្រះសីហនុ៖អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ នាវេលាម៉ោងជាង ១១យប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦បានបញ្ចូនអូប័រ ល្បឿន លឿន ទៅដឹក ជនរងគ្រោះចំនួន ៣នាក់ ដែលបាន ពុលផ្សិត ធ្ងន់ធ្ងរ ពីក្រុងកោះរ៉ុងមកកាន់មន្ទីរពេទ្យ ខេត្តព្រះសីហនុដើម្បីជួយសង្រ្គោះ។

អ្នកឧកញ៉ា ទៀ វិចិត្រ បានមានប្រសាសន៍ថា ជនរងគ្រោះទាំង ៣នាក់ មានឈ្មោះ:១ ឈ្មោះ អេល អាសេម៉ាស អាយុ៤៥ ភេទស្រី ។២.ឈ្មោះ អូលេខ ដានីលគីន អាយុ៥៥ ភេទប្រុស។៣ .ឈ្មោះ ឃ្លៀន ដានីលគីន អាយុ ១២ ភេទ ប្រុស។ជនរងគ្រោះទាំង០៣នាក់រស់ នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង។ជនរងគ្រោះ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រុមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ។

គួររំលិកផងដែរថា៖កន្លងមកឲ្យតែដល់រដូវវស្សាដែលជារដូវមានភ្លៀងធ្លាក់ហើយផ្សិតគ្រប់ប្រភេទមិនថាផ្សិតពុលឬ ផ្សិតដែលអាចហូបបាន ក៏ចាប់ ផ្តើមដុះ ពេញព្រៃ ហើយ អ្នកហូបប៉ះចំផ្សិតពុល ក៏មានច្រើនផងដែរ។ ដូចនេះ ដើម្បីជាសវាងហូបប៉ះផ្សិតពុល ដែលអាចបង្ករគ្រោះថ្នាក់ដល់អាយុជីវិត សូមបងប្អូន មេត្តាធ្វើការពិនិត្យ ឲ្យបានច្បាស់មុនយកទៅបរិភោគ៕នាគសមុទ្រ



































