ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យតែងតាំង មេបញ្ជាការកងរាជអាវុធហត្ថថ្មី នៃខេត្តមណ្ឌលគិរី !

0

ដោយ៖ ឡុង សំបូរ
រាជធានីភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យតែងតាំង លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា អតីតជាមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ

ឡើងធ្វើជា មេបញ្ជាការកងរាជអាវុធហត្ថខេត្តថ្មីមណ្ឌលគិរី ជំនួសលោកឧត្តមសេនីយត្រី ហែម បូណារ៉ែល ដែលត្រូវបានបញ្ចប់មុខតំណែង កាលពីថ្ងៃទី២៣ខែឧសភា ឆ្នាំ២០២៦ កន្លងមកថ្មីៗនេះ៕