ល្ខោនភ្លេងការព្រះថោងនាងនាគត្រូវបាន រដ្ឋបាលខេត្តព្រះសីហនុ នាំយកទៅដាក់បង្ហាញ ក្នុងពិព័រណ៍នៅខេត្តកោះកុង

0

ខេត្តកោះកុង៖ ល្ខោនភ្លេងការព្រះថោងនាងនាគ» ដែលជាអត្តសញ្ញាណដ៏លេចធ្លោតំណាងឱ្យខេត្តព្រះសីហនុ បានបង្ហាញខ្លួននៅក្នុងទឹកដីខេត្តកោះកុងក្នុងកម្មវិធីពិព័រណ៍អបអរសាទរការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ កោះកុងនាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នេះ។

ល្ខោនភ្លេងការព្រះថោងនាងនាគ ធ្លាប់តែត្រូវបានប្រគុំ និងសម្តែងឡើងដើម្បីទទួលស្វាគមន៍ថ្នាក់ដឹកនាំ ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងកម្មវិធីធំៗប្រចាំខេត្តព្រះសីហនុតែប៉ុណ្ណោះ។ ប៉ុន្តែពេលនេះ ត្រូវបាននាំមកបង្ហាញ ជូនសាធារណជនទូទៅបានទស្សនាដោយផ្ទាល់នៅខេត្តកោះកុង ។ហើយ ស្តង់តាំងពិព័រណ៍របស់រដ្ឋ បាលខេត្ត ព្រះសីហនុ ដែលមានវត្តមានលើទឹកដីខេត្តកោះកុងក៏មានការដាក់តាំងបង្ហាញនូវផលិតផល និងសមិទ្ធផលសក្តា នុពលជាច្រើនទៀត រួមមាន គ្រាប់ដូងប្រេង និងគ្រឿងឧបភោគបរិភោគក្រៀមៗ ទឹកមាត់ និងសំបុកត្រចៀកកាំ សំបកកង់រថយន្ត និងផលិតផលសំខាន់ៗជាច្រើនផ្សេងទៀត៕

 

នាគសមុទ្រ