បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៤២ បានចុះសាកសួរសុខទុក្ខ ឯកឧត្តម ព្រុំ ស៊ូ អតីតអភិបាលរងខេត្ត ឧត្តរមានជ័យ

0

ឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនិងថ្ងៃទី ០១ខែមិថុនា ឆ្នាំ២០២៦
លោក វរសេនីយ៍ទោ លន់ វ៉ាន់ឡុង មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៤២ ដំណាងដ៏ខ្ពង់ខ្ពស់ ឧត្តសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ បានអញ្ជើញដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ ឯកឧត្តម ព្រុំ ស៊ូ អតីតអភិបាលរង ខេត្តឧត្តរមានជ័យ ដែលមានជំងឺ សម្រាកព្យាបាលនៅផ្ទះស្ថិតនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ
និងបាននាំយកសម្ភារៈថវិការមួយចំនួន
ទៅប្រគលជូនផងដែរ ។

ឯកឧត្តម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ តែងតែយកចិត្តទុក្ខដាក់ដល់អតីតយុទ្ធជន យុទ្ធនារី
និងអតីតកម្មាភិបាលដែលបានចូលនិវត្តន៍មិនដែលបោះបង់ឡើយនឹកដល់គុណូបការៈដែលបានឆ្លងកាត់នៃការតស៊ូដឹកនាំការពារជាតិមាតុភូមិកន្លងមក។
ឯកឧត្តមមេបញ្ជាការ ក៏បានមានប្រសាសន៍ផ្តាំផ្ញើរឲ្យខំមើលថែខ្លួនតាមការណែនាំវិជ្ជៈបញ្ជារបស់គ្រូពេទ្យ។

ឯកឧត្តម មេបញ្ជាការគឺជាថ្នាក់ដឹកនាំ ដែលប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ ទឹកចិត្តប្រពៃថ្លៃថ្លា ។ដោយ៖ភ្នំដងរ៉ែក