ជនជាតិវៀតណាម២៣នាក់និងជនជាតិចិន៣នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) លើទឹកដីក្រុងកំពង់សោម

0

ក្រុងកំពង់សោម៖លោក នួន ប៊ុនថុល អភិបាលក្រុងអភិបាលក្រុងកំពង់សោមនៅ​វេលា​ម៉ោង ១៦​និង​៣០​នាទី​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០២៦បានដឹកនាំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​កំពង់សោម និង​មានការ​ស​ម្រ​ល​សម្រួល​នីតិវិធី​ពី​លោក កង ធី​រ៉េ​ម ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ កម្លាំ​ង​សមត្ថកិច្ច​ចម្រុះ ចុះ​ត្រួតពិនិត្យ​រដ្ឋបាលនៅផ្ទះ​វីឡា​ជួល​មួយ​កន្លែង ម្តុំ​ស្ពាន​ត្រជាក់ចិត្ត ស្ថិត​ក្នុងភូមិ​គគីរ សង្កាត់​បិត​ត្រាំ​ង ក្រុង​កំពង់សោម ខេត្ត​ព្រះ​សីហ​នុ ។

ជា​លទ្ធផល សមត្ថកិច្ច​រក​ឃើញ​ជនបរទេស​សរុប ២៦​នាក់ ស្រី ៣​នាក់ រួម​មាន ជនជាតិ​ចិន ៣​នាក់ និង​ជនជាតិ​វៀតណាម ២៣​នាក់ មិន​មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន ។ក្រោយ​ការ​ត្រួតពិនិត្យ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច បាន​រក​ឃើញ​ថា មាន​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ។ដកហូត​សម្ភារៈ រួម​មាន ៖ កុំព្យូទ័រ​យួរដៃ ១១​គ្រឿង​, ទូរស័ព្ទ ២០​គ្រឿង​, រថយន្ត ២​គ្រឿង និង​ម៉ូតូ ១​គ្រឿង ។

បច្ចុប្បន្ន ជនបរទេស​ទាំង ២៦​នាក់ ត្រូវ​បាន​នាំ​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​សាកសួរ និង​បន្ត​នីតិវិធី​។ ចំណែក​ទីតាំង​ខាងលើ ដោយ​មាន​តំណាង​ម្ចាស់​ទីតាំង​ឈ្មោះ ឌឹ​ម គាំ ភេទ​ស្រី ជនជាតិ​ខ្មែរ អាយុ ៣៦​ឆ្នាំ ត្រូវ​បាន​បិទ​សៀ​ល​ជា​បណ្តោះអាសន្ន​ ដើម្បីបន្តនិតីវិធីតាមផ្លូវច្បាប់៕នាគសមុទ្រ