បន្ទាយមានជ័យ ៖អំណោយ ជាសម្ភារៈសិក្សា នំចំណី នំបញ្ចុក ផ្តល់ជូនដល់កុមារភៀសសឹក ចំនួន ១៧០១៦នាក់ និងលោកគ្រូ -អ្នកគ្រូ ៥៧នាក់ ដែលកំពុងរៀន និងបង្រៀននៅសាលាបណ្តោះអាសន្ន មានសាលាបឋមសិក្សា ជោគជ័យ
សាលាបឋមសិក្សា ព្រៃចាន់ និងសាលាបឋមសិក្សា បន្ទាយមានរិទ្ធ (ផ្ទះអតីតយុទ្ធជន និងនិវត្តន៍ជន) ស្ថិតភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដេីម្បីចូលរួមអបអរសាទរ ខួបលើកទី៧៧ទិវាកុមារអន្តរជាតិ ១ មិថុនា ត្រូវបានឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី ព្រមទាំងសមាជិកក្រុមប្រឹក្សា ខេត្ត បានដឹកនាំក្រុមការងារនាំយកជូននៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ ។
សំណាលសំណាលជាមួយលោកគ្រូ -អ្នកគ្រូ សិស្សានុសិស្ស ឯកឧត្ដម អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណចំពោះលោកគ្រូ-អ្នកគ្រូ ដែលជានិច្ចកាលតែងតែបង្ហាត់បង្រៀនដល់កូនៗ ក្មួយសិស្សានុសិស្សប្រដោយទំនួលខុសត្រូវ តាំងពីតាមបន្ទាត់ព្រំដែនមិនទាន់មានការឈ្លានពាន រហូតដល់មានការផ្ទុះអាវុធាលេីកទី១ និងលោកទី២ ដែលបណ្តាលឱ្យសាលារៀនរងការខូចខាត ដោយសារយោធាថៃប្រេីប្រាស់អាវុធធុនធ្ងន់ បាញ់ផ្លោងចូលមកដែនអធិបតេយ្យភាពរបស់កម្ពុជា ធ្វេីឱ្យសាលារៀនរងការខូចខាត យោធាថៃបានរាយលួសបន្លា ដាក់ទូកុងតឺន័រ ហ៊ុំព័ទ្ធទាំងកម្រាលយកដី វាយបំផ្លាញផ្ទះពលរដ្ឋ និងសាលារៀនក៏ត្រូវបានយោធាថៃបំផ្លាញចោល។
បេីទោះបីជាឈ្លានពានបូរភាពទឹកដីកម្ពុជាតាមបន្ទាត់ព្រំដែនក៏ដោយលោកគ្រូ-អ្នកគ្រូ ក៏បានតែក្រាញរនៀលនៅជាមួយកូនៗ ក្មួយៗ បេីទោះបីកាលនោះមិនមានសាលាសមរម្យ តែលោកគ្រូ អ្នកគ្រូនៅតែពុះពារខិតខំបង្ហាត់បង្រៀន កូនៗសិស្សានុសិស្សជាប់ជាប្រចាំ។
ជាមួយគ្នានោះ ឯកអភិបាលខេត្ត ក៏មានប្រសាសន៍ផ្តាំផ្ញេីរណែនាំ ដល់ក្មួយៗសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រក្រេបយកចំណេះដឹង ដើម្បីជាធនធានដ៏សំខាន់សម្រាប់ប្រទេសជាតិ មួយវិញទៀតចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន៕ដោយ៖ឃិន គន្ធា






































