សៀមរាប: ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន វុធ រដ្ឋលេខាធិការក្រសួងការពារ ជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអង្គរធំ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីផ្សព្វផ្សាយអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត ស្តីពីវិធានការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅសាលប្រជុំ
សាលាស្រុកអង្គរធំ ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាសមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិចូលរួមផងដែរ នៅព្រឹកថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ២០២៦នេះ។
ឆ្លងតាមការស្តាប់នូវសារសម្លេង នៃអនុសាសន៍របស់របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត ស្តីពីវិធានការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) តាមរយៈការចាក់ស្លាយរួចមក មានប្រសាសន៍នោះដែរឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន វុធ ក៏បានធ្វើការបញ្ជាក់នូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត ស្តីពីវិធានការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) តាមគោលការណ៍រាជ រដ្ឋាភិបាល បង្ក្រាបនិងបោសសំអាត កុំឲ្យកើតមាននៅកម្ពុជា សំខាន់ក្នុងភូមិសាស្ត្រស្រុកអង្គរធំ ក៏ដូចក្នុងខេត្តសៀមរាបទាំងមូល ។ ឯកឧត្តមបានបន្តទៀតថា ក្នុងករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើមី្បកុំឲ្យកើតមានក្នុងភូមិសាស្ត្រស្រុកខេត្តយើង គឺត្រូវរួមគ្នាប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំង ទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ត្រូវកងកម្លាំងមានសមត្ថកិច្ច និង រដ្ឋបាលគ្រប់ជាន់ថ្នាក់ ត្រូវពិនិត្យលើការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និង គ្រឿងញៀន នៅគ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ។ ក្នុងករណីនេះ រដ្ឋបាលឃុំ ភូមិ គឺជា ស្នូល ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ព្រមទាំងក្តាប់ឲ្យបានពីសមាសភាពដែល ចូលមកស្នាក់នៅក្នុងមូលដ្ឋានខ្លួន ។ ឯកឧត្តមប្រធាន បានបន្តទៀតថាការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams គឺជាភារកិច្ចរបស់គណៈបញ្ជាការឯកភាពស្រុក ឃុំ ក្នុងការបង្ក្រាប និងបោសសម្អាត ដែលកំពុងលួចប្រព្រឹត្ត បទល្មើសខុសច្បាប់ឲ្យអស់ ក្នុងភូមិ ឃុំ ស្រុករបស់ខ្លួន ។
ម៉្យាងទៀត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងទាំងអស់ ត្រូវពិនិត្យជនបរទេស ដែលបានមកជ្រកស្នាក់នៅ ឬរស់នៅប្រមូលផ្ដុំដោយគ្មានការអនុញ្ញាត្ត ឬប្រមូលផ្ដុំដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រតាមភូមិ ឃុំ របស់ខ្លួន ។ ចំពោះមន្ត្រីទាំងអស់ មិនត្រូវជាប់ពាក់ព័ន្ធជាមួយការប្រមូលផ្ដុំរបស់ជនបរទេសដែលខុសច្បាប់ទាំងនោះឡើយ ដែលអាចប្រឈមទៅនឹងច្បាប់ជាធរមាន សំខាន់សម្រាប់អ្នកដែលមានផ្ទះជួល ត្រូវហាមដាច់ខាតមិនត្រូវជាប់ពាក់ព័ន្ធជាមួយការប្រមូលផ្ដុំរបស់ជនបរទេសដោយគ្មានច្បាប់ឡើយ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន វុធ ក៏បានធ្វើការ កោតសរសើរ ចំពោះកម្លាំងសមត្ថកិច្ច រដ្ឋបាលស្រុក ឃុំ និង ភូមិ នៃស្រុកអង្គរធំ ដែលបានសហការគ្នាបានល្អ ក្នុងការអនុវត្ត នូវអនុសាសន៍របស់របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត ស្តីពីវិធានការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយទទួលបានលទ្ធផលល្អទៀតផង ។ ក្នុងនោះឯកឧត្តមក៏បានធ្វើការណែនាំដល់អាជ្ញាធរស្រុក ឃុំ និង ភូមិ បន្តការផ្សព្វផ្សាយ ស្តីពីច្បាប់កាតព្វកិច្ចយោធា ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន សំខាន់ចំពោះយុវជន ចាប់ពីអាយុ ១៨ឆ្នាំដល់២៥ឆ្នាំ ។ ឯកឧត្តមប្រធានក្រុមការងារ ក៏បានលើកឡើងថា កិច្ចប្រជុំនេះ ដើម្បីឈ្វេងយល់ពីសភាពការណ៍ទូទៅ និងស្ថានភាពភូមិសាស្រ្តស្រុក និង ពិភាក្សាត្រៀមរៀបចំក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំ និង ភូមិ នាពេលខាងមុខ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ។ ក្នុងនោះដែរឯកឧត្តម បានធ្វើការវាយតម្លៃខ្ពស់ ទៅលើលទ្ធផលការងារ របស់ក្រុមការងារថ្នាក់ជាតិ និង ក្រោមជាតិ ដែលអនុវត្តបានប្រចាំខែឧសភា និង ឯកភាព ទៅលើផែនការអនុវត្តប្រចាំមិថុនា ឆ្នាំ២០២៦នេះផងដែរ។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ដើមី្បបន្តធ្វើសកម្មភាពនៅតាមមូលដ្ឋានឲ្យកាន់តែសស្រាក់សស្រាំបន្ថែមទៀត ការរៀបចំវេទិកាសាធារណៈ គឺជាចំណុចសំខាន់មួយ ដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋ និង អ្នកពាក់ព័ន្ធទាំងអស់ បានព្ចោញមតិរបស់ខ្លួន ដែលពាក់ព័ន្ធ និងក្ដីកង្វល់ សំណូមពរ និង តម្រូវការជាក់ស្ដែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបរាល់តម្រូវការ និងសំណូមពរដែលបានលើកឡើងបានចំគោលដៅ ទាន់ពេលវេលា ក្នុងការកែលំអរក្នុងសហគមន៍របស់ពួកគាត់ ឲ្យកាន់តែល្អប្រសើរ ព្រមទាំងបានណែនាំបន្ថែមឲ្យដល់ក្រុមការងារថ្នាក់ជាតិ ក្រោមជាតិ ពង្រឹងការផ្តល់នូវសេវាតម្រូវការនានាជូនប្រជាពលរដ្ឋ ឲ្យរហ័ស ប្រកបដោយប្រសិទ្ធភាព តម្លាភាព
និងគណនេយ្យភាព ដើម្បីឆ្លើយតបទៅនឹងភាពចាំបាច់បំផុតនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន វុធ ក៏បានបញ្ជាក់ផងដែរ ចំពោះការគ្រប់គ្រងបងប្អូនពលករចំណាកស្រុក និង អ្នក ចំណូលថ្មី សំខាន់ជនបរទេសដែលមកស្នាក់នៅក្នុងភូមិ ឃុំរបស់ខ្លួន ។ ដើមី្បអនុវត្តបានលទ្ធផលល្អ សម្រាប់ខែ មិថុនា ឯកឧត្តម បានផ្តល់នូវអនុសាសន៍ល្អៗមួយចំនួន ដល់អាជ្ញាធរស្រុក ឃុំ និង ជម្រុញដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណ ជិតផុត សុពលភាព និង អ្នកគ្រប់អាយុ ទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើមី្បត្រៀមលក្ខណៈ ឆ្ពោះទៅការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ នាឆ្នាំខាងមុខនេះ ៕






































