ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

0

កំពង់ចាម: ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារគណបក្សប្រជាជន កម្ពុជាចុះមូលដ្ឋានខេត្តកំពង់ចាម និងឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អនុប្រធានទី១ ក្រុមការងារចុះជួយខេត្ត នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦នេះ បាន អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅទីស្នាក់ការគណបក្សស្រុកចំការលើ ខេត្តកំពង់ចាម ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទូទាំងខេត្តកំពង់ចាម បានប្តេជ្ញាអនុវត្តផែនការរួមឆ្ពោះទៅ កាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ឱ្យទទួល បានជោគជ័យតាមការរំពឹងទុក ។

ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាកម្ពុជា, ឯកឧ ត្តមសន្តិបណ្ឌិត នេត សាវឿន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ រដ្ឋបាលខេត្ត ក្រុមការងារចុះមូលដ្ឋាន និងគណបក្សគ្រប់ថ្នាក់ទូទាំងខេត្តកំពង់ចាម ដែ លបានប្តេជ្ញាចិត្ត ចាត់ចែងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវកម្មវិធី នយោបាយ សេចក្តីសម្រេច និងគោលការណ៍ណែនាំនានារបស់គណបក្ស និងខិតខំរួម គ្នាធ្វើសកម្មភាពចញ្ចឹមចលនានយោបាយយ៉ាងសកម្មនៅគ្រប់មូលដ្ឋាន ដោយមានកិច្ច សហការល្អជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចនានា ក្នុងការចុះផ្សាភ្ជាប់ជាមួយប្រជា ពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

គួរបញ្ជាក់ថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៦ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ ។ យោងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ -សង្កាត់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវធ្វើឡើងជារៀងរាល់ ៥ឆ្នាំ ម្តង។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះ គឺជាការផ្តល់អំណាចទៅដល់ មូលដ្ឋានក្នុងការជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួន ដើម្បីការអភិវឌ្ឍនៅក្នុងមូលដ្ឋានផ្ទាល់ ប្រកបដោយភាពទទួលខុសត្រូវ៕