ថៃបានអនុញ្ញាតឲ្យពលរដ្ឋខ្លួនជាង១០០០នាក់ ចូលទស្សនាលេងនៅលើប្រាសាទតាក្របី និងភ្នំ៣៣៣.របស់កម្ពុជា ដែលថៃបានប្រើប្រាស់កម្លាំង ដើម្បីវាយកាន់កាប់ដោយខុសច្បាប់

0

(ឧត្តរមានជ័យ) នៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦នេះ អាជ្ញាធរថៃបានបើកឲ្យប្រជាជនខ្លួនជាង១០០០នាក់ ចូលទស្សនាលេងនៅលើប្រាសាទតាក្របី.និងភ្នំ៣៣៣.ថៃហៅថាភ្នំ៣៥០ លើទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា ដែលស្ថិតនៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ការបើកឲ្យចូលទស្សនាលេងរបស់ភាគីថៃ គឺបានរៀបចំឡើងចាប់ពីថ្ងៃទី៦-៧ និងនៅថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២៦នេះ។គូសបញ្ជាក់ថា៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាត និងបានចេញលិខិតថ្កោលទោសយ៉ាងខ្លាំងក្លាទៅកាន់ភាគីថៃ ចំពោះប្រើប្រាស់កម្លាំងក្នុងការវាយដណ្តើមកាន់កាប់ឈរជើងដោយខុសច្បាប់ ជា(ឯកតោភាគី)របស់ថៃ។ និងបានធ្វើសកម្មភាពឈូសឆាយដីធ្វើផ្លូវ ការសាងសង់ព្រះពុទ្ធបដិមា រួមទាំងការដំឡើងបង្គោលទង់ជាតិនៅលើទឹកដីកម្ពុជាផងដែរ៕ភ្នំដងរ៉ែក