​សង្ស័យនាំចូលខុសច្បាប់! សមត្ថកិច្ចចម្រុះ ចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កកដ៏ធំមួយក្នុងរាជធានីភ្នំពេញ

0

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កកដ៏ធំមួយ កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នេះ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយមានការសង្ស័យថា មានការនាំចូលសាច់បង្កកទាំងនោះពីប្រទេសថៃ។
​យោងតាមប្រភពព័ត៌មានបឋមពីសមត្ថកិច្ចបានឱ្យដឹងថា ឃ្លាំងខាងលើជាទីតាំងស្តុកសាច់បង្កកក្នុងបរិមាណយ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់ទៅរាប់រយតោន។ ប្រភពដដែលបន្តថា ទីតាំងនេះត្រូវបានក្រុមអាជីវកររួមគ្នាជួល ដើម្បីរក្សាទុកទំនិញសម្រាប់បន្តចែកចាយទៅកាន់ទីផ្សារនានានៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។សូមបញ្ជាក់ថា៖ គិតមកទល់ពេលនេះ មន្ត្រីជំនាញនៅមិនទាន់បានបញ្ជាក់ជាផ្លូវការនៅឡើយទេថា សាច់បង្កកទាំងនោះពិតជាបាននាំចូលពីប្រទេសថៃ ឬមកពីប្រភពណាមួយឱ្យប្រាកដនោះឡើយ។​បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងធ្វើការផ្ទៀងផ្ទាត់ឯកសារគតិយុត្ត ដើម្បីស្វែងរកឱ្យឃើញថា ការនាំចូល និងការស្តុកទុកសាច់បង្កកទាំងនេះ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ឬមានភាពមិនប្រក្រតីណាមួយដែរឬយ៉ាងណា ដើម្បីចាត់ការបន្តតាមនីតិវិធី។