អភិបាលខេត្តកំពង់ចាម ស្នើដល់សមាគមសេវាដឹកជញ្ជូន(អ្នករត់ម៉ូតូឌុប) ឱ្យរាយការណ៍ ផ្តល់ព័ត៌មានពាក់ព័ន្ធOnline Scams និងបទល្មើសផ្សេងៗ

0

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានស្នើដល់ សមាគមសេវាដឹកជញ្ជូន(អ្នករត់ម៉ូតូឌុប) ឱ្យជួយរាយការណ៍ផ្តល់ព័ត៌មានពាក់ព័ន្ធOnline Scams និងបទល្មើសំផ្សេងៗ ដែលមានការផ្តល់រង្វាន់លើកទឹកចិត្តផងដែរ ការស្នើសុំ បែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិកសមាគមសេវាដឹកជញ្ជូនខេត្ត កំពង់ចាម នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់សមាជិកសមាគមសេវា ដឹកជញ្ជូន ក្នុងខេត្តកំពង់ចាមទាំងអស់ ឱ្យជួយរាយការណ៍អំពីបទល្មើសគ្រឿងញៀន និង អំពើចោរកម្ម ឬបទល្មើសផ្សេងៗ មកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើការបង្ក្រាបឪ្យបាន ទាន់ពេលវេលា ពោលគឺត្រូវចូលរួមទាំងអស់គ្មា​ ដេីម្បីទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសដែលបង្កចលាចលក្នុងសង្គម។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានក្រើនរំលឹកដល់ សមាជិកសមាគមសេវាដឹកជញ្ជូន ក៏ដូចជាអ្នករត់ម៉ូតូឌុបទាំងអស់ ឱ្យគោរពច្បាប់ ចរាចរណ៍ផ្លូវគោក ត្រូវបើកបរដោយមានការប្រុងប្រយ័ត្ន ទាំងមានការពាក់មួកសុវត្ថិភាព និងការត្រួតពិនិត្យយានយន្តមុនពេលធ្វើដំណើរ ពោលគឺបើកបរដោយមានការទទួល ខុសត្រូវ ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដំណើរ ។

បើតាមលោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងជា អនុប្រធានសមាគមសេវាដឹកជញ្ជូនខេត្តកំពង់ចាម បានឱ្យដឹងថា គិតមកទល់ពេលនេះ សមាគមសេវាដឹកជញ្ជូនខេត្តកំពង់ចាម មានសមាជិកសរុប ចំនួន ១០២នាក់ ដែលបានធ្វើ បណ្ណមូលនិធិសមធម៌សុខាភិបាល(បសស)ជូនដល់សមាជិកទាំងអស់ ហើយអ្នកដែល ចូលរួមក្នុងពិធីនេះ ក៏ទទួលបានមួកសុវត្ថិភាព និងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ ៕