សៀមរាប: ព្រឹត្តិការណ៍រត់កម្សាន្តជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប នៅព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៦ ដែលមានចម្ងាយ ៥គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ មានការចូលរួមពីមហាជន ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ កងកម្លាំង មន្រ្តីរាការ ចំនួន ៣៥២៧នាក់។ព្រឹត្តិការណ៍រត់កម្សាន្តនេះ ក្រោមវត្តមានចូលរួម របស់លោកស្រី ម៉ន នីរងី្ស អភិបាលរងខេត្តសៀមរាប និង លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប។
លោកស្រី ម៉ន នីរងី្ស បានបញ្ជាក់ថា វិស័យកីឡានាពេលបច្ចុប្បន្ននៅកម្ពុជា បានកំពុងមានការរីកចម្រើនទាំងបច្ចេកទេស ធនធានមនុស្សនៅតាមមូលដ្ឋានក្រុង ស្រុកទៀតផង ។ ការរៀបចំរបស់កងរាជអាវុធហត្ថខេត្តសៀមរាប ឲ្យមាននូវព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណង់សុខភាព និង ផ្សាភ្ជាប់ជាមួយមហាជន ព្រមទាំងបំផុសដល់កងកម្លាំងនិងគ្រប់ស្រទាបមហាជន សំខាន់យុវជន ចូលរួមហាត់ប្រាណ ដើមី្បសុខភាពធ្វើឲ្យកាយសម្បទា រឹងមាំ និង ធ្វើឲ្យយុវជនយើងចាកចេញឆ្ងាយពីគ្រឿងញៀនទៀតផង ។លោកស្រីអភិបាលរងខេត្តបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ជាផ្នែកមួយដើម្បីជម្រុញនិងលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប ។ ការរត់ប្រណាំងនេះក៏យើងទទួលបានបទពិសោធន៍មួយចំនួន ដើមី្បបន្តធ្វើការហ្វឹកហាត់ កងកម្លាំងយើង គ្រប់គ្រងនូវកាយសម្បទាកងកម្លាំងឲ្យរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ ។លោកស្រីបានបន្តថា កម្មវិធីកីឡារបស់កងរាជអាវុធហត្ថខេត្ត បានកំណត់នូវរៀងរាល់ពាក់កណ្តាល ខែនីមួយៗ បងប្អូនគ្រប់វ័យ មកជួបជុំគ្នា រត់កម្សាន្ត ដើមី្បសុខភាព នៅបរិវេណសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប។ ម៉្យាងទៀតកម្មវិធីហាត់ប្រាណ មានគ្រប់រូបភាព ដូចជា ការរាំ ឡើងភ្នំ ជឹះកង់ រត់ និងការដើរយូរក៏ជាប្រភេទនៃសកម្មភាពរាងកាយដែលអាចផ្តល់អត្ថប្រយោជន៍ដល់យើងផងដែរ ។ម៉្យាងទៀតអាស្រ័យលើយើងទាំងស្រុងដោយផ្អែកលើសុខភាពរបស់យើងក្នុងការសម្រេចចិត្តលើទម្រង់នៃសកម្មភាពរាងកាយដែលយើងចង់ទទួលយកនិងចូលរួមជារៀងរាល់ថ្ងៃនេះនឹងរក្សាការហាត់ប្រាណរបស់យើងគួរឲ្យចាប់អារម្មណ៍។ លំហាត់ប្រាណ ឬសកម្មភាពរាងកាយទៀងទាត់ក្នុងទម្រង់ណាមួយមិនត្រឹមតែជួយអ្នកដុតកាឡូរីប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យការគេងលក់ស្រួល បង្កើនទំនុកចិត្តលើខ្លួនឯង ធ្វើឲ្យសុខភាពផ្លូវចិត្តប្រសើរឡើង និងជួយឲ្យអ្នកសកម្ម និងរីករាយពេញមួយថ្ងៃ ខណៈពេលដែលជួយអ្នកឲ្យ ជៀសផុតពីបញ្ហាសុខភាពជាច្រើន។ ការអនុវត្ត ហ្វឹកហ្វឺនកម្លាំងជាមួយនឹងភាពទៀងទាត់របស់យ់ង ។
ការធ្វើលំហាត់ប្រាណ របបអាហារក៏នឹងធ្វើឲ្យសាច់ដុំរឹងមាំ និងសុខភាពសរសៃឈាមបេះដូងប្រសើរឡើងផងដែរ។
លោកឧត្តរមសេនីយ៍ត្រី សៀ ទីន បានលើកឡើងថា ការហាត់ប្រាណ និង លេងកីឡា បានធ្វើឲ្យកាយសម្បទាយើងមានភាពរឹងមាំ និង ប្រាជ្ញាវៃឆ្លាត ព្រមទាំងបង្កើននូវចំណងមិត្តភាព សាមគ្គីភាពល្អ ហើយក៏ជាការហ្វឹកហាត់ កងកម្លាំងយើង គ្រប់គ្រងនូវកាយសម្បទាកងកម្លាំងឲ្យរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងប្រតិបត្តិការ លើកការបង្កា បង្ក្រាបនូវរាល់បទល្មើស និង សង្គ្រោះ ។ លោកបានបញ្ជាក់ថា នៅរៀងរាល់ល្ងាចថ្ងៃចន្ទ ក្នុងមួយសប្តាហ៍ ហាត់កម្មប្រចាំសប្តាហ៍ ដោយមានមន្ត្រីរាជការ កងរាជអាវុធហត្ថ និងមហាជនចូលរួម នាវេលាម៉ោង១៧ និង ៣០នាទី ។ លោកមេបញ្ជាការ ក៏បានលើកនូវកម្មវិធីរត់កម្សាន្តកងរាជអាវុធហត្ថខេត្ត បានកំណត់ក្នុងមួយខែ ជួបជុំគ្នារត់កម្សាន្ត នៅពាក់កណ្តាលខែនីមួយៗ នៅថ្ងៃសៅរ៍ ឬ អាទិត្យ ដើមី្បបានថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និង ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្សអញ្ជើញចូលរួម បង្កើនភាពស្និទ្ធស្នាល រវាងកងកម្លាំងជាមួយប្រជាពលរដ្ឋ និង អន្តរជាតិ ។ លោកក៏បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានឧបត្ថម្ភ គាំទ្រកម្មវិធីរត់កម្សាន្តជាមួយកងរាជអាវុធហត្ថខេត្ត នៅលើទឹកដីទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រធម្មជាតិនេះ ។ លោកក៏បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានឧបត្ថម្ភ គាំទ្រកម្មវិធីរត់កម្សាន្តជាមួយកងរាជអាវុធហត្ថខេត្ត នៅលើទឹកដីទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រធម្មជាតិនេះ ៕






































