សៀមរាប: ឆ្នាំ២០២៣-២០២៨ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធិភាព និងរក្សាចីរភាព ។ ក្នុងនោះការងារកែទម្រងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពរបស់រាជរដ្ឋាភិបាល ដែលមានក្រសួង បរិស្ថានដឹកនាំអនុវត្ត ការកាត់បន្ថយការបំពុលបរិស្ថាន ការពង្រឹងការគ្រប់គ្រង
តំបន់ការពារធម្មជាតិ ការអប់រំផ្សព្វផ្សាយនិងការប្រែប្រួលអាកាសធាតុ ការធ្វើទំនើបកម្មរដ្ឋបាលនិងហិរញ្ញវត្ថុប្រកបដោយចីរភាព និងការលើកម្ពស់ការទូតបៃតង ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងបរិស្ថាន ដែលចូលរួម យ៉ាងសកម្ម ក្នុងការគាំទ្រទាំងស្មារតី មធ្យោបាយសម្ភារៈ និងបច្ចេកទេសជួយនៅតាមមូលដ្ឋានមណ្ឌលសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលរងគ្រោះដោយសារការបាញ់ផ្លោងរបស់កងទ័ពថៃនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។ កម្មវិធីផ្តល់ធុងសំរាមនាពេលនេះ ស្របតាម ពាក្យស្លោក (សៀមរាបផ្ទះខ្ញុំ ) ដែលឯកឧត្តមបានដាក់ចេញ និង បានឆ្លើយតបទៅតម្រូវការជាក់ស្តែង របស់រដ្ឋបាលខេត្តសៀមរាប ក្នុងការបន្តធ្វើឲ្យមានភាពស្អាត ភាពបៃតង និងមានចីរភាព ។ ដើម្បីបន្តរក្សាបាននូវភាពស្អាត និងភាពបៃតងសម្រាប់ទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ និង ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានផ្តល់នូវអនុសាសន៍ណែនាំតម្រង់ទិសដល់រដ្ឋបាលខេត្ត មន្ទីរ-អង្គភាព និងរដ្ឋបាលក្រុង-ស្រុកទាំង១៣ ត្រូវបន្តជម្រុញប្រតិបត្តិករប្រមូលសម្អាត និងដឹកជញ្ជូនសម្រាម អនុវត្តការផ្តល់សេវាប្រកបដោយប្រសិទ្ធិភាព និង គ្របដណ្តបគ្រប់ទីកន្លែង ក្នុងភូមិសាស្ត្រក្រុង ស្រុក ។ ត្រូវបន្តដាំកូឈើ និងដើមឈើតាមអារាម សាលារៀន និង តាមទីសាធារណៈ ដងផ្លូវ
និង បន្តបំផុសចលនា «ភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព ក្នុងលក្ខណសម្បត្តិទី៦យុទ្ធនាការ(ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ) យុទ្ធនាការ(កម្ពុជាស្អាត ខ្មែរធ្វើបាន) និងយុទ្ធនាការ (ផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក) ។ ឯកឧត្តមក៏បាន បញ្ជាក់ផងដែរថា ភ្នំគូលែន , ស្ទឹងសៀមរាប និង បឹងទន្លេសាប ជាបេះដូងរបស់ប្រជាពលរដ្ឋខេត្តសៀមរាប ដែលជាប្រភព ផ្គត់ផ្គង់ ធ្វើស្រោចស្រពស្រែចំការ និង វិស័យទេសចរណ៍ទៀតផង ៕






































