ខេត្តកំពង់ស្ពឺ៖សមត្ថកិច្ចនគរបាល នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៥ និង ៣០នាទី។ បានប្រទះឃើញម៉ូតូមួយគ្រឿង ម៉ាក ADV ផ្លាកលេខ ភ្នំពេញ 1L E-9 3 73 និងមួកសុវត្ថិភាពនៅជាប់កញ្ចក់ គ្មានម្ចាស់នៅចំណុចផ្លូវលំបំបែកជាបីទៅក្រុមហ៊ុនវីរៈប៊ុនថាំ រមណីយដ្ឋានទេសចរណ៍ ស្ថិតក្នុងភូមិថ្មី (គិរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច “ ឧទ្យានជាតិ “ ព្រះសុរាម្រិតកុសុមៈគីរីរម្យ ក្នុងនោះក៏មានសារលិខិតបណ្តាំ ចុងក្រោយ សរសេរដោយដៃបានរៀបរាប់គួរឲ្យសង្វេកមួយច្បាប់ផងដែរ។

តាមការបញ្ជាក់ពី កម្លាំងសមត្ថកិច្ចនគរបាលដែលប្រចាំការនៅគោលដៅឧទ្យានជាតិគីរីរម្យ ម៉ូតូដែលបានប្រទះឃើញមានសម្ភារៈជាប់ម៉ូតូ និង ក្នុងកែបដូចជា៖ -កាបូបស្ពាយពណ៌ខ្មៅ១ និងកាបូបយួរពណ៌ក្រហម១ នៅក្នុងកែបម៉ូតូ និងកូនកាបូបដាក់លុយពណ៌ខ្មៅ១ -ស្បែកជើងប៊ូពណ៌ខ្មៅ ១គូ ម៉ាកLV -ខ្សែក្រវ៉ាត់ពណ៌ខ្មៅ-ទូរស័ព្ទមួយគ្រឿង ម៉ាកIPhone ពណ៌ស -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយសន្លឹកឈ្មោះ គន់ សុខហេង ភេទប្រុស កើតថ្ងៃទី ១ ខែ៦ ឆ្នាំ១៩៩៦ ស្រុកកំណើត និងបច្ចុប្បន្ន ភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ។និងមានក្រដាសសៀវភៅ១សន្លឹកសរសេររៀបរាប់ “ បើអ្នកបានឃើញសំបុត្រនេះមានន័យថា ខ្ញុំបានស្លា.ប់ហើយ សូមបងជួយយកម៉ូតូនេះឲ្យបងប្អូនខ្ញុំផង។ សោខ្ញុំទុកនិងម៉ូតូហើយ ខ្ញុំសូមអរគុណបង!សូមជួយតេរកបងប្អូនខ្ញុំផង.បងរុំ 0886552007. ប្អូនរឹត 081 836536.សុំទោសដែលធ្វើឲ្យបងពិបាក មានវីដេអូក្នុងទូរស័ព្ទដែលជាការសម្រេចចិត្តចុងក្រោយបែបនេះ ម៉ូតូហ្នឹងមាន GPS គេអាចរកឃើញ ពីខ្ញុំ សុខហេង និងសម្ភារៈខោអាវមួយចំនួនទៀត។នគរបាលបញ្ជាក់ថា គឹតត្រឹមល្ងាចថ្ងៃ១៩មិថុនា២០២៦នេះ សមត្ថកិច្ចកំពុងតែបន្ដស្វែងរកម្ចាស់សំបុត្រ ដោយស្ថានភាពមេឃភ្លៀងនិងយប់ងងឹតការរុករកមិនទាន់ឃើញនៅឡើយ៕

នាគសមុទ្រ





































