ខេត្តព្រះសីហនុ៖ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហន,ឧត្តមសេនីយ៍ឯក ស រដ្ឋា ស្នងការនគរបាលខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង ក្រុមការងារចម្រុះ បានចុះត្រួតពិនិត្យទីតាំងរីសតមួយកន្លែង ស្ថិតក្នុងភូមិ៦ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ដែលសង្ស័យពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ។ជាលទ្ធផលសមត្ថកិច្ចបានរកឃើញមនុស្សសរុបចំនួន ៥០នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន រួមមានកុំព្យូទ័រយួរដៃ ទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកផ្សេងៗជាច្រើនគ្រឿង។

សមត្ថកិច្ចបានបញ្ជាក់ថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបទល្មើសឆ្លងដែន ដែលបង្ក ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិ។ ជនណាដែលចូលរួមឬពាក់ព័ន្ធនឹងសកម្មភាពទាំងនេះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយមិនមានការលើកលែងឬអនុគ្រោះឡើយ។ក្នុងនោះអាជ្ញាធរខេត្តក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការជាមួយសមត្ថកិច្ច ដោយផ្តល់ព័ត៌មានអំពីទីតាំង ឬសកម្មភាពសង្ស័យនានាជាបន្ទាន់ ដើម្បីរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទ ល្មើសឆបោកតាមប្រព័ន្ធអនឡាញឱ្យកាន់តែមានប្រសិទ្ធភាព និងរក្សាសន្តិសុខសង្គមឱ្យបានរឹងមាំ។ក្នុងករណីមានការសង្ស័យសូមផ្តល់ព័ត៌មានអំពីទីតាំង ឬសកម្មភាព នានា ជាបន្ទាន់មកកាន់ Page ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឬ រាយការណ៍បន្ទាន់មកកាន់លេខ៖* 0977780008 ( ភាសារខ្មែរ )* 011526677 ( English )* 011506677( 中文 )* .011516677 ( 中文 )* 011822009 ( អគ្គិភ័យ )* 0977780093 ( អធិការក្រុង )ដើម្បីរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាព។បច្ចុប្បន្ន ជនសង្ស័យចំនួន៥០នាក់ខាងលើនិងវត្ថុតាងទាំងអស់ត្រូវបាននាំយកទៅកាន់ស្នងការដ្ឋាននគរ បាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ខណៈទីតាំងខាងលើត្រូវបានបិទជាបណ្តោះអាសន្ន៕ នាគសមុទ្រ



































