ខេត្តកំពង់ស្ពឺ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ បានបញ្ជាក់ថាបុរសម្នាក់ដែលបាន បាត់ខ្លួននៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យតាំងពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ត្រូវបានរកឃើញហើយនៅចំណុចអូរធំ (ស្ទឹងចម្លងទាវ) ស្ថិតក្នុងស្ថានភាពមានបែកមាត់ របួសភ្នែកខាងឆ្វេង និងមានរងរបួសធ្ងន់ ផងដែរ។

បុរសរងគ្រោះខាងលើមានឈ្មោះគន់ សុខហេង ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ។តាមការសន្និដ្ឋានរបស់សមត្ថកិច្ច, ជនរងគ្រោះទំនងលោតសម្លាប់ខ្លួន តែមិនស្លាប់។ ពេលនេះជនរងគ្រោះត្រូវសមត្ថកិច្ចបញ្ជូនមកមន្ទីរពេទ្យ ដើម្បីព្យាបាល។ជុំវិញបញ្ហារលោត សម្លាប់ខ្លួន ខាងលើនេះសមត្ថកិច្ចនៅមិនទាន់ដឹងពីមួលហេតុនៅឡើយទេ ដោយសារស្ថានភាពជនរង គ្រោះរងរបួស ធ្ងន់មិនអាចធ្វើការសួរនាំបាន ។

សូមរំលិកផងដែរថា៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៥ និង ៣០នាទី សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ បានប្រទះឃើញម៉ូតូមួយគ្រឿង ម៉ាក ADV ផ្លាកលេខ ភ្នំពេញ 1L E-9 3 73 និងមួកសុវត្ថិភាពនៅជាប់កញ្ចក់ គ្មានម្ចាស់នៅចំណុចផ្លូវលំបំបែកជាបីទៅក្រុមហ៊ុនវីរៈប៊ុនថាំ រមណីយដ្ឋានទេសចរណ៍ ស្ថិតក្នុងភូមិថ្មី (គិរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច “ ឧទ្យានជាតិ “ ព្រះសុរាម្រិតកុសុមៈគីរីរម្យ ក្នុងនោះក៏មានសារលិខិតបណ្តាំ ចុងក្រោយ សរសេរដោយដៃបានរៀបរាប់គួរឲ្យសង្វេកមួយច្បាប់ផងដែរ។ កម្លាំងសមត្ថកិច្ចនគរបាលដែលប្រចាំការនៅគោលដៅឧទ្យានជាតិគីរីរម្យ ម៉ូតូដែលបានប្រទះឃើញមានសម្ភារៈជាប់ម៉ូតូ និង ក្នុងកែបដូចជា៖ -កាបូបស្ពាយពណ៌ខ្មៅ១ និងកាបូបយួរពណ៌ក្រហម១ នៅក្នុងកែបម៉ូតូ និងកូនកាបូបដាក់លុយពណ៌ខ្មៅ១ -ស្បែកជើងប៊ូពណ៌ខ្មៅ ១គូ ម៉ាកLV -ខ្សែក្រវ៉ាត់ពណ៌ខ្មៅ១ -ទូរស័ព្ទមួយគ្រឿង ម៉ាកIPhone ពណ៌ស-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយសន្លឹកឈ្មោះ គន់ សុខហេង ភេទប្រុស កើតថ្ងៃទី ១ ខែ៦ ឆ្នាំ១៩៩៦ ស្រុកកំណើត និងបច្ចុប្បន្ន ភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ។និងមានក្រដាសសៀវ ភៅ១សន្លឹក សរសេររៀបរាប់ “ បើអ្នកបានឃើញសំបុត្រនេះមានន័យថា ខ្ញុំបានស្លា.ប់ហើយ សូមបង ជួយយកម៉ូតូនេះឲ្យបងប្អូនខ្ញុំផង។ សោខ្ញុំទុកនិងម៉ូតូហើយ ខ្ញុំសូមអរគុណបង!សូមជួយតេ រកបងប្អូនខ្ញុំផង បងរុំ 0886552007. ប្អូនរឹត 081 836536.សុំទោសដែលធ្វើឲ្យបងពិបាក មានវីដេអូក្នុងទូរស័ព្ទដែលជាការសម្រេចចិត្តចុងក្រោយបែបនេះ ម៉ូតូហ្នឹងមាន GPS គេអាចរកឃើញ ពីខ្ញុំ សុខហេង និងសម្ភារៈខោអាវមួយចំនួនទៀត៕

នាគសមុទ្រ




































