សៀមរាប: នៅរដ្ឋបាលស្រុក អង្គរធំ ខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និង លើកទិសដៅអនុវត្តបន្ត ឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកអង្គរធំ នឹង ពិភាក្សាការងារពាក់ព័ន្ធនឹងកម្មវិធីរបស់ គ.ជ.ប ដើមី្បត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតពេលខាងមុខ ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយទោ ម៉ក់ សីហា អនុប្រធាន
អយ្យការយោធា និង ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុក និង ឯកឧត្តម ឧត្តម សេនីយ៍ គង្គ ប៊ុនធឿន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុក អង្គរធំ ខេត្តសៀមរាប
ឯកឧត្តម ឧត្តមសេនីយទោ ម៉ក់ សីហា និង ឯកឧត្តម ឧត្តម សេនីយ៍ គង្គ ប៊ុនធឿន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់បំពេញការងារ បម្រើប្រជាពលរដ្ឋ ក្នុងន័យពង្រឹងស្មារតី និងសតិអារម្មណ៍ប្រជាពលរដ្ឋឲ្យមានភាពជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត ។ ឯកឧត្តមទាំងពីរ បានបញ្ជាក់ថា នាពេលដ៏ខ្លីខាងមុខនេះ នឹងមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ គ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យទី៦ ខែមិថុនា ឆ្នាំ២០២៧ និង ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៨ នៅឆ្នាំ២០២៨ខាងមុខ ។ ការរៀបចំក្រុមការងារចុះមូលដ្ឋាន គឺជាយន្តការបន្តពង្រឹងស្មារតីទទួលខុសត្រូវ ការចុះជាប់ជាមួយប្រជាពលរដ្ឋ និង ការអនុវត្តទិសដៅរបស់រាជរដ្ឋាភិបាល កាន់តែមានប្រសិទ្ធភាព និង ប្រសិទ្ធផលខ្ពស់ ។ ក្រុមការងារចុះមូលដ្ឋានថ្នាក់ក្រោមជាតិ មានតួនាទីសំខាន់ ក្នុងនាមជាសរសៃឈាមតភ្ជាប់ និង ប្រជាពលរដ្ឋ ។ ឯកឧត្តមឧត្តមសេនីយទោ ម៉ក់ សីហា លើកផងដែរថា ក្នុងការបង្ក្រាបនិងបោសសម្អាតកុំឲ្យកើតមាននៅកម្ពុជា នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង ដើមី្បកុំឲ្យកើតមានក្នុងភូមិសាស្ត្រខេត្តសៀមរាប សំខាន់ក្នុងស្រុកអង្គរធំ ដើមី្បរួមគ្នាប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំង ទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (០៦ មេសា ២០២៦) ។
ក្នុងនោះដែរ ឯកឧត្តម បានជម្រុញដល់ក្រុមការងារ និងរដ្ឋបាលស្រុក ឃុំទាំងអស់ត្រូវខិតខំផ្សព្វផ្សាយ ការពារបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលឆ្លើយតបបានទៅនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍សកលលោក និង បន្ដពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច និងសង្គមកម្ពុជា ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងគោលដៅសម្រេចឲ្យបានចក្ខុវិស័យ (កម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០) ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ចំពោះប្រជាពលរដ្ឋដែលត្រូវផ្លាស់ទីលំនៅ ឬរងផលប៉ះពាល់ដោយសារស្ថានភាពតាមព្រំដែន រាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ ស្បៀងអាហារ ទឹកស្អាត សេវាសុខាភិបាល និង សម្ភារៈចាំបាច់ ផ្សេងៗ ។ ឯកឧត្តមក៏បានលើកផងដែរ អំពីស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គម និង អំពីស្ថានភាពការងារព្រំដែន ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកំពុងធ្វើការដោះស្រាយតាមរយៈការទូត សូមបងប្អូនប្រជាពលរដ្ឋកុំព្រួយបារម្ភ ( ភាពស្ងប់ស្ងាត់ តែមិននៅស្ងៀមនោះឡើយ ) ។ ក្នុងទិសដៅសម្រាប់អនុវត្តបន្ត ឆមាសទី២ ឯកឧត្តមក៏បានដាក់នូវចំណុចសំខាន់ៗ សម្រាប់ចំពោះមុខ អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ខ្ពស់ពីសុខមាភាពនៃក្រុមគ្រួសារវីរៈកងទ័ពជួរមុខ ពីអនាម័យ សុខភាព ជីវភាពរស់នៅ សំខាន់គ្រប់មណ្ឌលសុខភាព មន្ទីរពេទ្យ ។ ត្រូវប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង សុំឲ្យកម្លាំងសមត្ថកិច្ច និង ក្រុមការងារថ្នាក់ក្រោមជាតិ ធ្វើការផ្សព្វផ្សាយនូវច្បាប់កាតព្វកិច្ចយោធា ដល់ប្រជាពលរដ្ឋ និង ត្រូវតាមដានទប់ស្កាត់នូវស្ថានភាពគ្រោះធម្មជាតិនៅក្នុងស្រុកអង្គរធំ និង ត្រូវធ្វើការជម្រុញដល់បងប្អូនប្រជាពលរដ្ឋដែលទើបគ្រប់អាយុ និង អ្នកមានអត្តសញ្ញាណប័ណ្ណជិតផុតសុពលភាព ត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណថ្មី ដែលបានផ្តល់អត្ថ ប្រយោជន៍ចំពោះបុគ្គលផង និង សម្រាប់ការបោះឆ្នោត ព្រមទាំងការបំពេញកាតព្វកិច្ចយោធាទៀតផង ។ ឯកឧត្តមក៏បាន ជម្រុញផងដែរ ដល់អាជ្ញាធរភូមិ ឃុំ ជម្រុញប្រជាពលរដ្ឋទើបគ្រប់អាយុ និង បងប្អូនប្រជាពលរដ្ឋទៅពិនិត្យមើលបញ្ជីឈ្មោះ បោះឆ្នោត និង ទៅចុះឈ្មោះបោះឆ្នោត ។ ត្រូវជម្រុញដល់បងប្អូនប្រជាកសិករយើង ខិត ខំដាំដំណាំរួមផ្សំ ក្នុងការលើកកម្ពស់ជីភាពក្នុងគ្រួសារ និង លើកកម្ពស់ផលិតផលជាតិយើង ដើមី្បសេដ្ឋកិច្ចជាតិ និងប្តេជ្ញាការធ្វើពហិការមិនប្រើប្រាស់ទំនិញមានប្រភពមកពីប្រទេសថៃ ទៀតផង៕





































