សាលាដំបូងខេត្តព្រះសីហនុចេញ ដីកាកោះ ឈ្មោះ ឡាយ សុខវីរៈ នឹងបក្សពួកដើម្បីចូលខ្លួនបំភ្លឺពីដំណើររឿងហិង្សាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនា(តាមពាក្យបណ្តឹងរបស់ឈ្មោះលឹម ងួន)

0

ខេត្តព្រះសីហនុ៖ ក្រុមជនដែដល់ដែលជាសកម្ម ជនដីធ្លី ដឹកនាំដោយឈ្មោះឡាយ សុខវីរៈ ឈ្មោះ.ម៉ាក់ មឿន  ឈ្មោះ.ឈួន ណី ឈ្មោះ.ឈឿន រ៉ាននឹងឈ្មោះ ឈូនមុំស ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ សម្រេច ចេញ ដីកាកោះឲ្យ ចូលខ្លូននៅ ថ្ងៃទី ៧ នឹង៨ ខែ កក្កដា ឆ្នាំ ២០២៦ ដើម្បីបំភ្លឺពីដំណើររឿងហិង្សាមានស្ថានទម្ងន់ ទោស និងធ្វើឱ្យខូចខាតដោយចេតនា ដែលបាន ប្រព្រិត្តិនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹង ហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមិនា ឆ្នាំ ២០១៩(តាមពាក្យបណ្តឹងរបស់ឈ្មោះលឹម ងួន)សាមីខ្លួនត្រូវអញ្ជើញមកតាមដីកាកោះនេះ ឱ្យបានទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទង រឿងហេតុខាងលើមកជាមួយផង ប្រសិនបើមាន។យើងនឹងចេញ ដីកាបញ្ជាឱ្យចូលខ្លួន បើសិន រឹងទទឹងមិនព្រមចូល​ អាចត្រូវបង្ខំដោយនគរបាលយុត្តិធម៌ ដើម្បីធ្វើការនាំខ្លួនផងដែរ។

សូមរំលិកផងដែរថា៖ នៅថ្ងៃទី២៤ ខែ មិនា ឆ្នាំ ២០១៩ក្រុមជនដែដល់ដែលជាសកម្ម ជនដីធ្លី ដឹកនាំដោយ ឈ្មោះឡាយ សុខវីរៈ ឈ្មោះ.ម៉ាក់ មឿន  ឈ្មោះ.ឈួន ណី ឈ្មោះ.ឈឿន រ៉ាននឹងឈ្មោះ ឈូនមុំស.បាននាំបក្សពួកជាច្រើននាក់ទៀតធ្វើការសាងសង់ផ្ទះចំនួន២ខ្នងនិងបានរំលោភបំពានយកដីរបស់លោក.លឹមងួន ទំហំ៦ហិកតា ស្ថិតនៅភូមិ ឫទី២ឃុំកែវ ផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ក្នុងពេលសាង សង់ អាជ្ញាធរឃុំ បាន ដឹកនាំកម្លាំងចុះទៅធ្វើការហាម ឃាត់ និងបាន ធ្វើកំណត់ហេតុ បញ្ឈប់ការសាងសង់ តែពួកគេមិន ស្តាប់ទេនៅតែបន្តការសាងសង់ដដែល (ក្រោយសមត្ថកិច្ចអជ្ញាអរមួលដ្ឋានចេញទៅបាត់)។ ហើយអ្វីដែលគួរឲ្យកត់ សម្គាល់គឺ ក្រុមរបស់ ឡាយ  វិរៈ នៅក្នុងថ្ងៃដ៏ដែលនោះក៏បាន ដឹកជើងតាង បង្គោលថ្មធំៗ មកដាំលើដី ទំនាស់ យ៉ាងអនាធិបតេយ្យគ្មានក្រែងរអែងនឹងច្បាប់អ្វីនោះឡើយ។ ចំណែកលោក លឹម ងួន ដែលជាម្ចាស់ដីក្រោយ ឃើញសកម្មភាពរបស់ក្រុម ឈ្មោះ ឡាយវិរៈ បែបនេះ  លោកក៏បានចូលទៅធ្វើការហាម តែត្រូវបក្ខពួករបស់ ឡាយ សុខវិរៈ មានគ្នាប្រហែល៣០នាក់ កាន់ដំបង កាំបិតផ្គាក់ បានធ្វើសកម្មភាពគម្រាម កំហែង និងដេញកាប់និងវាយដោយដំបងបង្កឱ្យ(លឹមងួន)រងរបួសខ្នងផ្នែកខាងឆ្វេង ធ្វើឱ្យគាត់មានអាការៈ មិនស្រួល ក្នុងខ្លួនរហូតដល់សព្វថ្ងៃ ព្រមទាំងបំផ្លិចបំផ្លាញ សម្ភារៈផ្សេងៗ និងម៉ូតូចំនួនមួយគ្រឿងផងដែរ។​ជាមួយនិងអំពើហឹង្សាដែលបង្ករឡើង ដោយ ឈ្មោះ ឡាយសុខ វិរៈ នឹងបក្សពួក ខាងលើនេះ លោក លឹម ងួន ក៏បានរៀបចំឯកសារផ្លូវច្បាប់ពាក់ព័ន្ធការគ្រប់គ្រងកាន់កាប់ដីធ្លីទំនាស់ខាងលើ រួមនឹងវត្តុតាង.ដាក់ពាក្យ បណ្តឹង ទៅសាលាដំបូង ខេត្ត ព្រះសីហនុ ដើម្បីទាមទាយុត្តិធម៏តាមផ្លូវច្បាប់។

សាលាដំបូងខេត្តព្រះសីហនុ ក្រោយបានទទួលពាក្យបណ្តឹង របស់ លឹម ងួន ក៏បានធ្វើការផ្ទេរសិទ្ធិ ឲ្យសមត្ថកិច្ចនៃស្នងការនគរបាលខេត្តព្រះសីហនុធ្វើការស៊ើបអង្កេតជំនួស ។ជាលទ្ធផល នៅក្នុងរបាយការណ៏ របស់លោក  កុល  ផាលី អតីតស្នងការងនៃស្នងកាដ្ឋានគរបាលខេត្តព្រះសីហនុ ចុះថ្ងៃទី០៧ ខែ មករា ឆ្នាំ ២០២០ បានបញ្ជាក់ថា  ឈ្មោះ លឹម ងូននិងឈ្នះ លី បូរ៉ា ពិតជាមានឯកសារកាន់កាប់ដីនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលទទួលស្គាល់ដោយអាជ្ញាធរភូមិ ឃុំ ពិតប្រាកដមែន។ឈ្មោះលឹមងួននិង ឈ្នះ លី បូរ៉ា គឺជាជនរងគ្រោះ ក្នុងករណីហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត ប្រព្រឹត្ត ពីសំណាក់ ជនសង្ស័យឈ្មោះ ឡាយ សុខវិរៈ, ឈ្មោះ កើត សុផល ,ឈ្មោះ ម៉ាក់ មឿន និងឈោ្មះឈួន ម៉ុស រួមនឹង បក្ខ ពួកកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ នៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ប្រាកដមែន ។- ឈ្មោះ ឡាយ សុខវិរៈ, ឈ្មោះ កើត សុផល,ឈ្មោះ ម៉ាក់ មឿន និងឈ្មោះ ឈួន ម៉ុស រួមនឹងបក្ខពួកពិតជាបានទន្ទ្រានចូលកាន់កាប់អចលនវត្ថុរបស់អ្នកដ៏ទៃ និងប្រើហិង្សាលើអ្នកកាន់អចលនវត្ថុដោយសុច្ចរិត កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ នៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ប្រាកដមែន ។

 

ប៉ុន្តែរលទ្ធផលនៃរបាយការណ៏នោះត្រូវបានសមត្ថកិច្ចប៉ូលិសខិលខូចមួយចំនួនតូចនៃស្នងកាដ្ឋាននគបាល ខេត្ត ព្រះសីហនុ(ជំនន់លោកជួន ណារិន្ទ)ឃុបឃិតប្រព្រឹត្តអំពើពុករលួយ ផ្អឹបឯកសារបណ្តឹងព្រហ្ម ទ័ណ្ឌ របស់ លោកលឹម ងួន  ដែលបានដាក់ប្តឹងតាំងពីឆ្នាំ២០១៩  ពោលគឺ រាល់ឯកសារបណ្តឹងទាំងអស់ មិនត្រូវបាន បញ្ជូនត្រឡប់ទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីចាត់ការតាមផ្លូវច្បាប់នោះឡើយ​គឺផ្អឹបទុកចោល អស់រយៈ ពេលជិត៤ឆ្នាំ។ ជាហេតុធ្វើឲ្យ លោក លឹម ងួន  ជាម្ចាស់ដី ស្របច្បាប់រងភាពអយុត្តិធម៏រកទីបញ្ចប់គ្មាន។

 

គួរបញ្ជាក់ផងដែរថា៖រាល់ឯកសារពាក់ព័ន្ធកាន់កាប់ដីរបស់លោក លឹម ងួន សុទ្ធសឹងត្រូវបាន ទទួល ស្គាល់ពីអាជ្ញាធរមួលដ្ឋានបញ្ជាក់ពីសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ទាំងអស់។ហើយក្នុង ករណីនេះក៏មានការ បញ្ជាក់យ៉ាងច្បាប់លាស់ពីសំណាក់គណៈកម្មា ធិការសិទ្ធិមនុស្សកម្ពុជាផងដែរក្រោយចុះមកអង្កេតស្រាវជ្រាវ និងការបំភ្លឺពីសំណាក់ភាគីពាក់ព័ន្ធអាជ្ញាធរមូល។ជាលទ្ធផលបានបញ្ជាក់ថាពួកគាត់(លោកលឹមងួន)ពិតជាជនរងគ្រោះនិងជាម្ចាស់ដីស្របច្បាប់ពិតប្រាកដមែន។ដូចនេះរាល់ឯកសារ ស្រប ច្បាប់ក៏ដូចជាការបញ្ជាក់របស់ គណៈកម្មា ធិការសិទ្ធិ មនុស្សកម្ពុជាខាងលើនេះ វាអាច សមល្មមឲ្យលោក (លឹមងួន) ទទួលបានភាពថ្លៃ ថ្នូរនិងយុត្តិធម៏យ៉ាងសុក្រិតហើយ៕

នាគសមុទ្រ