កងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន០៣នាក់ ទៅសាលាដំបូងខេត្ដព្រះសីហនុ ពាក់ព័ន្ធនឹងករណី លួចមានស្ថានទម្ងន់ទោស សមគំនិត និងទទួលផលចោរកម្ម

0

ខេត្តព្រះសីហនុ៖កងរាជអាវុធហត្ថខេត្ដព្រះសីហនុ នាព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ បានកសាងសំណុំ រឿងបញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន០៣នាក់ (ស្រី០១នាក់) រួមនឹងវត្ថុតាង ទៅសាលាដំបូងខេត្ដព្រះសីហនុ ពាក់ព័ន្ធនឹងករណី លួចមានស្ថានទម្ងន់ទោស សមគំនិត និងទទួលផលចោរកម្ម ដើម្បីចាត់ការតាមផ្លូវច្បាប់។

ជនសង្ស័យទាំង០៣នាក់ មានឈ្មោះដូចខាងក្រោម÷១/ ឈ្មោះ Li Wen Long អាយុ២៦ឆ្នាំ ភេទប្រុស ជនជាតិចិន.២/ ឈ្មោះ ឌឹម ស្រីពៅ អាយុ២៩ឆ្នាំ ភេទស្រី ជនជាតិខ្មែរ.៣/ ឈ្មោះ សីហា សុីយ៉ានុត អាយុ៣០ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ។វត្ថុតាងរួមមាន÷ទី១- LapTop ម៉ាក Asus ចំនួន ០១គ្រឿង.ទី២- ទូរសព្ទម៉ាក iPhone 17promax ពណ៌ទឹកក្រូច ចំនួន ០១គ្រឿង.ទី៣- ទូរសព្ទម៉ាក oppo ចំនួន ០២គ្រឿង.ទី៤- ទូរសព្ទ ម៉ាក iPhone SE ចំនួន ០១គ្រឿង.ទី៥- កន្ត្រៃកាត់ដែក ចំនួន ០១.ទី ៦- ធុងទឹកកក ពណ៌ក្រហម ចំនួន ០១.ទី៧- អាវយឺត ចំនួន ០១។ដោយឡែកចំពោះ លោហ:ធាតុពណ៏លឿង ទម្ងន់ ៨តំម្លឹង ៥ជី មន្រ្តីជំនាញកងរាជអាវុធហត្ថ បានធ្វើការប្រគល់ជូនជនរងគ្រោះវិញ៕

នាគសមុទ្រ