ភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យផ្លូវបាក់ដាច់ ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង

0

ក្រុងកោះរ៉ុង៖ លោក ឈឺន ចន្ថា ចៅសង្កាត់កោះរ៉ុងសន្លឹម នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦បានឱ្យដឹងថាផ្លូវត្រង់ចំណុចដែលកំពុងសាងសង់ប្រអប់លូ ស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ត្រូវបាន ទឹកហូរច្រោះ បាក់ដាច់មិនអាចធ្វើដំណើរបានទេ ក្រោយមានភ្លៀងធ្លាក់ខ្លាំងរយៈពេលប៉ុន្មានថ្ងៃនេះ។

ជាមួយគ្នានេះលោក ឈឺន ចន្ថា ចៅសង្កាត់ កោះរ៉ុងសន្លឹម ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នក ធ្វើដំណើរទាំងអស់ បន្តបើកបរដោយមានការប្រុងប្រយ័ត្ន ជាពិសេសក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ។អាជ្ញាធរមូលដ្ឋាននឹងបន្ត តាមដាន ស្ថានភាព និងត្រៀមចាត់វិធានការបន្ថែម ដើម្បីធានាថាហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើដំណើររបស់ ប្រជាពលរដ្ឋ មានសុវត្ថិភាព និងមិនមានការរាំងស្ទះ។

បច្ចុប្បន្ន. ក្រុមការងាររដ្ឋបាលសង្កាត់បានសហការជាមួយក្រុមជំនាញ ដាក់គ្រឿងចក្រចុះ អន្តរាគមន៍ជួសជុល និងកែលម្អផ្លូវដែលបាក់ដាច់នោះភ្លាមៗផងដែរ ដើម្បីអាចប្រើប្រាស់បានឡើង វិញ។ជាពិសេស សម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងសិស្សានុសិស្ស ឆ្លងកាត់ទៅមកបានដោយសុវត្ថិភាព និងមានភាពងាយស្រួល៕

នាគសមុទ្រ