ប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថខេត្តសៀមរាប ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦

0

សៀមរាប: នៅរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំអគារសេនាធិកាដ្ឋាន មានបើកប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ ក្រោមការ ដឹកនាំកិច្ចប្រជុំរបស់ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ដោយមានការចូលរួមពីលោកមេបញ្ជាការរង លោក លោកស្រី នាយសេនាធិការរង មន្ទីរ អង្គភាព ការិយាល័យ កងអនុសេនាធំចល័ត មេបញ្ជាការ មូលដ្ឋានកងរាជអាវុធក្រុង ស្រុក និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធ ជាច្រើនរូបទៀតផង ។
លោកឧត្តមសេនីយ៍ត្រី សៀ ទីន   បានឯកភាពលើរបាយការណ៍ លទ្ធផលការងារប្រចាំឆមាសទី១ និង ការលើកទិស ដៅអនុវត្តបន្តឆមាសទី២ ព្រមទាំងបានវាយតម្លៃខ្ពស់លើលទ្ធផល ដែលកងពលរាជអាវុធហត្ថខេត្តអនុវត្តបាន និង បានធ្វើការណែនាំ រំលឹកអំពីវិន័យសណ្តាប់ធ្នាប់ ក្រមសីលធម៌ការងារ និង ពង្រឹងតួនាទីភារកិច្ច បង្ការ បង្ក្រាប សង្គ្រោះ ក៏ដូចជាសកម្មភាពការងារប្រចាំថ្ងៃ ដល់កម្លាំងក្រោមឱវាទទាំងអស់ ត្រូវអនុវត្តប្រកប ដោយស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់ និង ត្រៀមអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើគ្រប់ពេលវេលា ។  លោកឧត្តម-សេនីយ៍ត្រី សៀ ទីន បានក្រើនរំលឹកដល់កម្លាំងអាវុធហត្ថខេត្តសៀមរាបទាំងអស់ ត្រូវចូលរួមរក្សាសណ្តាប់ធ្នាប់សាធារណៈ ទប់ស្កាត់ បង្ការ បង្ក្រាប បទល្មើស គ្រប់ប្រភេទ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ជាពិសេសមូលដ្ឋានអាវុធហត្ថក្រុង-ស្រុកទាំង១៣ ត្រូវបន្តចូលរួមជាមួយគណៈបញ្ជាការឯកភាព និង សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការបង្ក្រាបទីតាំងល្បែងអនឡាញ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scam) តាមភូមិសាស្រ្តរៀងៗខ្លួនឲ្យខាងតែបាន  ស្របតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបទបញ្ជា និងណែនាំរបស់ នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប សំខាន់លើកការងារ សន្តិសុខ សុវត្ថិភាពជូនដល់គណៈប្រតិភូជាន់ខ្ពស់ជាតិ អន្តរជាតិ និងភ្ញៀវទេសចរណ៍ ដែលចូលមកទស្សនាកម្សាន្ត ក្នុងភូមិ សាស្ត្រខេត្តសៀមរាប ព្រមទាំងហាមដាច់ខាតក្នុងការចូលរួមសហការ សមគំនិត ឬលាក់បំបាំងបទល្មើស បើមានការពាក់ព័ន្ធ មិនត្រូវបានលើកលែងឡើយ ត្រូវតែអនុវត្តតាមផ្លូវច្បាប់  ៕