សៀមរាប: នៅចុងសប្តាហ៍ ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ២០២៦ ឯកឧត្តម សៅ យូអេង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និង ជាក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តសៀមរាប លោក សៀ ទីន ប្រធានក្រុមការងារគណបក្សខេត្ត ចុះមូលដ្ឋាន ឃុំ កំពុងភ្លុក ស្រុក ប្រាសាទបាគង ខេត្តសៀមរាប និង លោក ទៀប
ប៊ុនឈួយ អនុប្រធានគណបក្សស្រុកប្រាសាទបាគង បានជួបសំណេះសំណាលជាមួយបងប្អូនសមាជិកថ្មី មកពីគណបក្សនានា ដែលបានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ឃុំកំពុងភ្លុក និង លើកស្លាកគណបក្សប្រជាជនកម្ពុជា ១កន្លែងផងដែរ ។
បន្ទាប់ពីប្រសាសន៍លោក ទៀប ប៊ុនឈួយ អនុប្រធានគណបក្សស្រុកប្រាសាទបាគង និង លោក សៀ ទីន ប្រធានក្រុមការងារគណបក្សខេត្ត បានធ្វើការស្វាគមន៍ចំពោះសមាជិកថ្មី ដែលជាអតីតមន្ត្រីថ្នាក់ដឹកនាំរបស់គណបក្សនានាដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការចូលមករួមរស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជា នៅពេលនេះ។
ឯកឧត្តម សៅ យូអេង បានថ្លែងអរគុណចំពោះបងប្អូនសមាជិកថ្មីទាំងអស់ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាបន្តការងារជាតិមាតុភូមិរបស់យើង ជាពិសេសរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជាឲ្យកាន់តែរីកចម្រើនតទៅមុខទៀត ។ ឯកឧត្តម បានគូសបញ្ជាក់ថា ក្រោមមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណ បក្សប្រជាជនកម្ពុជា ដឹកនាំដ៏ឆ្នើម និង ប្រកបដោយគតិបណ្ឌិត និង មានកម្មវិធីនយោបាយត្រឹមត្រូវ បានធ្វើឲ្យគណបក្សប្រជាជនកម្ពុជា មានការសាមគ្គីភាព ឯកភាពផ្ទៃក្នុង រឹងមាំ ធ្វើជាមូលដ្ឋានបង្អែកក្នុងការដឹកនាំ កសាង និងអភិវឌ្ឍន៍ប្រទេស ឲ្យមានការរីកចម្រើនឈានឡើង រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះ និង សង្គ្រោះប្រទេសជាតិ បានធ្វើឲ្យប្រជាជនរស់រានមានជីវិតឡើងវិញ និង បានរៀបចំកសាងប្រទេសជាតិចាប់ពីចំណុចសូន្យ រហូតមកដល់ពេលនេះប្រទេសជាតិយើងមានការអភិវឌ្ឍលើគ្រប់វិស័យគួរឲ្យកត់សម្គាល់មានស្ពាន ផ្លូវ មន្ទីរពេទ្យ សាលារៀន ។ ឯកឧត្តម សៅ យូអេង បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រមុខរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរដ្ឋាភិបាល មានយុទ្ធសាស្រ្តបញ្ចកោណជាគោលនយោបាយដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ឲ្យប្រកាន់រីកចម្រើន និងអភិវឌ្ឍរុងរឿងជូនជាតិមាតុភូមិយើងទាំងអស់គ្នា។ សូមបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបន្តរក្សាសាមគ្គីភាព និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការពារដែនអធិប្បតេយ្យភាពជាតិ និងរក្សាបាននូវសន្តិសុខ ស្ថេរភាព និងការអភិវឌ្ឍយូរអង្វែងជូនជាតិមាតុភូមិជាទីស្រលាញ់ ។ សូមបងប្អូនត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយ ផ្សព្វផ្សាយប្រជាពលរដ្ឋដែលទើបគ្រប់អាយុ និង មានអត្តសញ្ញាប័ណ្ណជិតផុសុពលភាព ត្រូវទៅធ្វើឲ្យបានគ្រប់គ្នា ដើមី្បឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២៧ និង បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៨ផងដែរ ។
ក្នុងឱកាសនោះលោក សៀ ទីន បានឧបត្ថម្ភថវិកា ជូនក្រុមការងារកសាងសមាជិកគណបក្សថ្មីឃុំកំពង់ភ្លុក ចំនួន ៤នាក់ម្នាក់ៗទទួលបាន ៥ម៉ឺនរៀល ឧបត្ថម្ភថវិកាជូនសមាជិកបក្សថ្មី ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជា ចំនួន ១០នាក់ ក្នុងម្នាក់ៗទទួលបាន ១០ម៉ឺនរៀល។ ក្នុងឱកាសនោះដែរគណៈអធិបតី ក៏បានចូលរួមលើកប៉ាណូគណកប្សប្រជាជនកម្ពុជា មួយផ្ទាំង តាមផ្លូវកៅស៊ូ ស្ថិតនៅភូមិត្មោតកំបុតព្រំប្រទល់ ឃុំមានជ័យ និង ឃុំកំពង់ភ្លុក ផងដែរ ៕






































