ក្រុមបាល់ទះបុរសជម្រើសជាតិថៃបានចាញ់កម្ពុជាយ៉ាងអាម៉ាស់ក្នុងលទ្ធផល៣-១

0
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាបានបង្ហោះសារនៅលើគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៦​ថា ក្រុមជម្រើសជាតិកម្ពុជា បានវាយទម្លាក់ក្រុមជម្រើសជាតិថៃក្នុងលទ្ធផល ៣-១ កាលពីម្សិលមិញ ដែលនេះជាជោគជ័យយ៉ាងត្រចេះត្រចង់។
សម្តេចតជោបានមានប្រសាសន៍ថា៖« ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅដល់ក្រុមបាល់ទះបុរសជម្រើសជាតិកម្ពុជា ទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់ បន្ទាប់ពីវាយទម្លាក់ក្រុមជម្រើសជាតិថៃ ក្នុងលទ្ធផល ៣-១ កាលពីម្សិលមិញ និងនៅយប់ថ្ងៃនេះឈ្នះក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ៣-២ ក្នុងការប្រកួតពានរង្វាន់ SEA V-CUP លើកទី៦ នៅប្រទេសហ្វីលីពីន ថ្ងៃទី១៩ កក្កដា ២០២៦»។
សម្តេចបញ្ជាក់ថា ជ័យជម្នះនេះគឺជាមោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល។ ខ្ញុំសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែង ស្មារតីសាមគ្គី និងការលះបង់របស់ក្រុមជម្រើសជាតិកម្ពុជា ដែលបាននាំយកកិត្តិយសដ៏ធំធេងជូនជាតិមាតុភូមិ៕