អ្នកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វអណ្តើកសមុទ្រ(ក្រាស់) ៣ក្បាល នឹងសត្វល្មិច ១ក្បាល ដែលទទូលបានពីប្រជាពលរដ្ឋ ព្រលែងក្នុងសមុទ្រធម្មជាតិវិញ

0

ខេត្តព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ បាននាំយកសត្វអណ្តើកសមុទ្រ (ក្រាស់) ៣ក្បាល នឹងសត្វល្មិច ១ក្បាលដែលទទួលបានពីប្រជាពលរដ្ឋយកទៅព្រលែងក្នុងសមុទ្រធម្មជាតិវិញ។

គ្រប់ពេលដែលនាំយកទៅព្រលែងម្តងៗ អ្នកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀលតាមបច្ចេកទេស សម្គាល់សត្វអណ្តើកសមុទ្រប្រភេទល្មិចឬក្រាស់ដើម្បីជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ។ហើយប្រសិនបើមានការនេសាទបានសត្វសត្វអណ្តើកសមុទ្រ ប្រភេទ ល្មិចឬក្រាស់ ដែលឃើញ មានកឹបសៀលសម្គាល់អ្នកនេសាទនៅក្នុងប្រទេសយើងឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងព្រលែង ចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។ហើយនេះជាលើកទី១៤០ ហើយដែលអ្នក ឧកញ្ញ៉ាទៀ វិចិត្រ បានព្រលែងសត្វអណ្តើកសមុទ្រ(ក្រាស់) នឹងសត្វល្មិចចូលសមុទ្រធម្មជាតិ។

សូមបញ្ជាក់ផងដែរថា មានអ្នកនេសាទភាគច្រើនពេលនេសាទបានសត្វអណ្តើកសមុទ្រ ប្រភេទ ល្មិចឬក្រាស់ តែងតែបាននាំយកមកប្រគល់ជូនអ្នកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់ដើម្បីព្រលែងក្នុងសមុទ្រវិញ ក្នុងនោះអ្នកឧកញ៉ា ទៀ វិចិត្រ ក៍បានថ្លែងអំណរគុណដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួម ជួយការពារអភិរក្សសត្វសមុទ្រកម្រជាសកល៕

នាគសមុទ្រ