( កំពង់ធំ) ៖លោកជំទាវ ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយបានជំរុញឱ្យក្រុមការងារចុះជួយឃុំត្រូវដោះស្រាយបញ្ហាផ្សេងៗ ឲ្យបានទាន់ពេលវេលា។
លោកជំទាវលើកឡើងដូច្នេះក្នុងកិច្ចប្រជុំក្រុមការងារចុះជូយឃុំ រសៀលថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២៦ នៅសាលប្រជុំសណ្ឋាគារកំពង់ធំរ៉ូយាល់។
លោកជំទាវសង្កត់ធ្ងន់ថាបញ្ហានេះមិនមែនជារឿងធម្មតាទេប្រសិនបើយើងមិនចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលានោះទេ។ ដូច្នេះយើងត្រូវតែចុះទៅដល់មូលដ្ឋានផ្ទាល់ នឹងសិក្សារកចំណុចនៃបញ្ហាថាតើវាបណ្តាលមកពីអ្វីឲ្យប្រាកដដើម្បីពិនិត្យនិងពិភាក្សាជាមួយក្រុមការងារដោះស្រាយ ទោះបីជាបញ្ហានៃតិចតួចក្តី វានឹងជះឥទិ្ធពលដល់ស្មារតីសតិអារម្មណ៍អ្នកគាំទ្រក្នុងមូលដ្ឋាន។
លោកជំទាវបន្តទៀតថានៅពេលនេះយើងត្រូវតែពិនិត្យមើលឡើងវិញនូវចំណុចចន្លោះប្រហោង ដែលជះឥទ្ធិពលដល់ប្រជាប្រិយភាពរបស់គណបក្សនឹងបង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ថ្នាក់ដឹកនាំ និងការទទួលខុសត្រូវរបស់យើង។ ដូច្នេះការប្រជុំថ្ងៃនេះឆ្លុះបញ្ចាំងនូវវឌ្ឍនភាពនៃឃុំនីមួយៗ និងធាតុចូលសំខាន់ៗ ថាតើយើងត្រូវមានវិធានការក្នុ
ងការដោះស្រាយកំរិតណា។មិនតែប៉ុណ្ណោះយើងទាមទារនូវចំនួនជាក់លាក់នៃក្រុមការងារធ្វើសកម្មភាព នឹងធានាឲ្យបាននូវគុណភាព និងលទ្ធផលតាមការរំពឹងទុក មិនមែនបរិមាណទេដែលនេះជាចំណុចអត្ថិភាពចំបងដែលថ្នាក់ដឹកនាំយើងចង់បាន។លោកជំទាវសង្ឃឹមនឹងជឿជាក់យ៉ាងមុតមាំថាក្រុមការងារថ្នាក់មូលដ្ឋានរបស់យើងនូវតែរឹងមាំ នឹងសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់នាថ្ងៃខាងមុខនេះ៕






































