សុំត្រូវគ្នាវិញតែខាងស្រីមិនព្រម ក៏ទាញកាំបិតមុខស្រួចចាក់សម្លាប់តែម្តងរូចហើយចាក់ខ្លួនឯងតាមក្រោយ ក្នុងគោលបំណងសម្លាប់ខ្លួន តែមិនស្លាប់

0

ខេត្តព្រះសីហនុ៖បុរសម្នាក់ ដែលគេស្គាល់ថាជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជួន((Food Delivery)នាយប់ ថ្ងៃទី៣០ខែកក្កដា ឆ្នាំ ២០២៦បានព្យាយាម សុំត្រូវគ្នាវិញជាមួយអតីតៈស្រីស្នេហ៏ដែលជា អ្នករត់តុលក់ នំបញ្ចុក(ហាងវៀតណាម) ប៉ុន្តែរ ត្រូវបានស្រីស្នេហ៏ប្រកែកជាហេតុធ្វើឲ្យបុរសនោះផ្ទុះកំហឹង ក៏ទាញកាំបិត មុខស្រូចចាក់ទៅលើ ស្រីស្នេហ៏ ជាច្រើនកាំបិតបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

ជនសង្ស័យក្រោយពីចាក់សម្លាប់ស្រីរងគ្រោះរួច ក៏បានយកកាំបិតនោះចាក់ខ្លួនឯកក្នុងគោលបំណង សម្លាប់ខ្លួនតាម ក្រោយ  តែមិនស្លាប់គ្រាន់តែរងរបួសធ្ងន់។ហេតុការដ៏រន្ធត់នេះបានកើតឡើង នៅវេលាម៉ោង ១៩និង២០នាទិ យប់ថ្ងៃតី៣០ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតក្នុងផ្សារលើ ក្រុងព្រះសីហនុ។ ជនសង្ស័យក្រោយរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បី ជួយសង្រ្គោះភ្លាមៗផងដែរ។

ជុំវិញករណីនេះបើយោងតាម សមត្ថកិច្ច ប៉ូលិសបាន ឲ្យដឹងថា អំពើឃាតកម្មនេះ គឺផ្ដើមចេញ ពីរឿងទំនាស់ស្នេហា ដោយ ភាគីជនសង្ស័យ ដែលជាអតីតៈមិត្តប្រុស បានព្យាយាម សុំស្រ្តីរងគ្រោះ ត្រូវគ្នានឹងសូមរួមរស់ដូចគ្រាមុខវិញ ប៉ុន្តែរខាងស្រីប្រកែកក៏កើតរឿង ហឹង្សារចាក់សម្លាប់តែម្តង។

ជនរងសង្ស័យមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណទេ គ្រាន់តែដឹងថា ជនសង្ស័យជា បុគ្គលិកក្រុម ហ៊ុនដឹកជញ្ជួន((Food Delivery)។ចំណែកស្រ្តីរងគ្រោះជាបុគ្គលិសរត់តុ ក្នុងហាង(នំបញ្ជុកវៀតណាម)ក្នុងផ្សារលើ ក្រុងព្រះសីហនុ។ បច្ចុប្បន្ន៖ ករណីនេះសមត្ថកិច្ចកំពុងបន្តនិតីវិធី​ដើម្បីស្វែករកការពិតដែលជាមួយហេតុ នៃអំពើឃាត កម្មនេះ៕នាគសមុទ្រ