កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សាខេត្ត បានអញ្ជើញអមដំណើរឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានំទី១ ព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា នាំយកទៀនចំណាំព្រះវស្សា
ទេយ្យទាន និងបច្ច័យ ប្រគេនដល់ ព្រះសង្ឃ ចំនួន៥២វត្ត ក្នុងស្រុកស្ទឹងត្រង់ ដែលបានធ្វើឡើង នាព្រឹកថ្ងៃទី២ សីហា ២០២៦ នៅវត្តគិរីវនារាម ស្ថិតក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា និងថ្នាក់ដឹកនាំជាច្រើនរូបទៀត បាន អុជធូបថ្វាយបង្គំព្រះរតនត្រ័យ និងវេរប្រគេនទានព្រះវស្សា និងទ័យវត្ថុ ដល់ព្រះសង្ឃ ទៅតាមកិច្ចសាសនា ដោយបានឧទ្ទិសបួងសួង សុំឲ្យវត្ថុសក្តិសិទ្ធិ សូមជួយថែរក្សា ប្រទេសកម្ពុជា ឲ្យមានភាពរីកចំរើន មានសន្តិភាព គង់វង្សជានិរន្តរ៍ តរៀងទៅអនាគត ។
បន្ទាប់មកព្រះសង្ឃ ក៏បានធ្វើបទនមសក្ការប្រោះព្រំឲ្យពរជ័យ សេរីសួស្តី ជ័យមង្គលជូន ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងពុទ្ធបរិស័ទ ពិសេស បានឧទ្ទិសកុសល ដល់បុព្វការីជន មានមាតា បិតា ជីដូនជីតា ញាត្តិការទាំង ៧សណ្តាន ព្រមទាំង ឧទ្ទិស បុណ្យកុសលជូនដល់វីរៈយុទ្ឋជន យុទ្ធនារី ដែលបានលះបង់ជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុច បូររិទ្ធ ក៏បាននាំមកនូវប្រសាសន៍សាកសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកទាំងពីរតែងតែគិតគូរជានិច្ចអំពីសុខទុក្ខ និង ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងជម្រាបជូនអំពីសភាពការណ៍ នៅកម្ពុជា រួមជាមួយការអភិវឌ្ឍន៍រីកចម្រើនលេីគ្រប់វិស័យផងដែរ ៕






































