ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទូលគ្រើល ជំរុញឲ្យក្រុមការងារចុះតាមបណ្ដាភូមិរៀបចំធ្វើផែនការចុះឈរសុខទុក្ខដល់មេក្រុមបក្សនិងមេគ្រួសារបក្ស

0

(កំពង់ធំ)៖បណ្ឌិត ហេង សំណាង អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្កនិងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទួលគ្រើលជំរុញឲ្យក្រុមការងារចុះតាមបណ្ដាភូមិរៀបចំធ្វើផែនការចុះឈរសុខទុក្ខដល់មេក្រុមបក្សនិងមេគ្រួសារបក្ស។

បណ្ឌិត ហេង សំណាង ថ្លែងក្នុងកិច្ចប្រជុំណែនាំអំពីការចុះមូលដ្ឋានឃុំទូលគ្រើលថ្ងៃទី ០២ ខែ សីហា ឆ្នាំ២០២៦។

លោកបន្ថែមថាក្នុងកិច្ចការនេះក្រុមការងារផ្ដោតសំខាន់លើក្រុមបក្សផ្ទៀងផ្ទាត់សមាជិកឲ្យបានច្បាស់លាស់និងស្ដាប់បញ្ហាប្រឈម ពិសេសត្រូវតែពិនិត្យមើលសមាជិកក្រុមរបស់ខ្លួន តើមានឯកសារគ្រប់គ្រាន់ហើយឬនៅ ពិសេសអត្តសញ្ញាណប័ណ្ណហួសសុពលភាពត្រូវរួសរាន់ធ្វើជូនពួកគាត់ឲ្យបានលឿន យុវជនដល់អាយុបោះឆ្នោត និងអ្នកដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលជាកិច្ចការចម្បងត្រូវដោះស្រាយជាបន្ទាន់។

លោកបានបញ្ជាក់បន្ថែមថាបញ្ហាសាមគ្គីផ្ទៃក្នុងគឺសំខាន់បំផុតត្រូវធ្វើ ឲ្យបានតាមការប្តេជ្ញាចិត្តតាមភូមិនីមួយ ទោះបីមានរឿងអ្វីក៏ដោយ ពិសេសសមាជិកសមាជិកាទាំងអស់ត្រូវថែទាំសុខភាពឲ្យបានល្អទាំងអស់គ្នាដើម្បីបន្តកិច្ចការងារក្នុងមូលដ្ឋានឲ្យបានរីកចំរើនទៅមុខទៀត។គឺសំខាន់បំផុតត្រូវធ្វើ ឲ្យបានតាមការប្តេជ្ញាចិត្តតាមភូមិនីមួយ ទោះបីមានរឿងអ្វីក៏ដោយ ពិសេសសមាជិកសមាជិកាទាំងអស់ត្រូវថែទាំសុខភាពឲ្យបានល្អទាំងអស់គ្នាដើម្បីបន្តកិច្ចការងារក្នុងមូលដ្ឋានឲ្យបានរីកចំរើនទៅមុខទៀត។

បណ្ឌិត ហេង សំណាង សូមកោតសរសើរនិងជូនពរដល់ក្រុមការងារដែលបានខិតខំប្រឹងប្រែងអនុវត្តកិច្ចការងារដើម្បីទទួលបានប្រសិទ្ធភាពនិងប្រសិទ្ធផលជូនគណបក្សឲ្យមានទទួលបានជោគជ័យសម្រាប់បោះឆ្នោតនៅពេលខាងមុខ។