ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅភូមិសាស្ត្រខាងមុខតំបន់ប្រវត្តិសាស្ត្រ «យោធាតាទុំ» ក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ស្ត្រីរងគ្រោះ មានឈ្មោះ អាន បៀត អាយុ៤៩ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅតំបន់កើតហេតុខាងលើ បណ្តាលឱ្យ រងរបួសធ្ងន់។
អាជ្ញាធរមីន អំពាវនាវដល់ប្រជាពលរដ្ឋ កុំចូលរុករាន ប្រកបរបរ ឬស្វែងរកអនុផលផ្សេងៗ នៅតំបន់ដែលមិនស្គាល់ច្បាស់ ឬតំបន់សង្ស័យថាមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រោះអាចប្រឈមនឹងគ្រោះថ្នាក់ បណ្តាលឱ្យរបួស ពិការ ឬបាត់បង់ជីវិត។ ប្រសិនបើប្រទះឃើញគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះ សូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ ឬប្រតិបត្តិករបោសសម្អាតមីន ដើម្បីចាត់វិធានការកម្ទេចចោល៕ដោយ៖ចាន់ ធី






































