ខេត្តស្វាយរៀង៖ មន្ត្រីនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានរងការចោទថា បានគម្រាម កំហែង គាបស៊ីពីពលរដ្ឋជា
អ្នករកសុីដឹកក្រណាត់នូវទឹកប្រាក់ចំនួន ៩០០០ ដុល្លារ ជាថ្នូរទៅនឹងការដោះលែងរថយន្តដឹកក្រណាត់ ២គ្រឿង ក្រោយពេលរថយន្តទាំងនោះត្រូវបានឃាត់ទុក និងរឿងរ៉ាវនេះបានកើតឡើង នៅល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ។
ភស្តុតាងយកលុយនេះត្រូវបានគេបង្ហាញឲ្យឃើញតាមរយៈរូបភាពវីដេអូ រូបហ្វិក និងក្រដាស់ឯកសារយ៉ាងច្បាស់ក្រឡែត ដែលមិនអាចធ្វើឲ្យមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនោះប្រកែកបានឡើយ។
ទង្វើបែបនេះសំនួរចោទសួរពីមហាជនថា ក្រោយបែកធ្លាយរូបភាពវីដេអូនេះ តើឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា នឹងមានវិធានការ និងចំណាត់ការយ៉ាងណាលើមន្ត្រីនគរបាលរូបនោះ?។ ប្រភព៖ លោក ផែង វណ្ណៈ






































