( កំពង់ធំ)៖លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា គណបក្សប្រជាជនកម្ពុជាមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារដាច់ស្បៀងនោះឡើយ។លោកស្រី ឃួន ឃុនឌី លើកឡើងដូចនេះក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតមកពី៥ភូមិ ស្ថិតនៅទីស្នាក់ការគណបក្សឃុំដំរីស្លាប់ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០២៦។
លោកស្រីបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេណាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងតែគិតគូរពីទុក្ខលំបាករបស់បងប្អូនគ្រប់កាលៈទេសៈទោះបីជាសម្តេចជាប់មមាញឹកក្នុងកិច្ចការប្រទេសជាតិយ៉ាងណាក៏ដោយ។លោកស្រីបន្តថាគណបក្សប្រជាជនកម្ពុជានៅតែជាគណបក្សតែមួយគត់ដែលបានចូលរួមយ៉ាងសកម្មនិងធំធេងជាទីបំផុតក្នុងការសង្គ្រោះប្រទេសកម្ពុជា និងមានការអភិវឌ្ឍន៍ឥតឈប់ឈរ ទាំងផ្នែកសេដ្ឋកិច្ចនិងនយោបាយ ព្រមទាំងការជួយជ្រោមជ្រែងដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកដែលមានជីវភាពខ្វះខាតដោយមិនប្រកាន់និន្នាការនយោបាយសាសនាអ្វីឡើយ។
ជាក់ស្តែងដូចជាថ្ងៃនេះដោយទទួលបានដំណឹងពីប្រធានបក្សឃុំពីជីវភាពខ្វះខាតរបស់បងប្អូនលោកស្រី និងក្រុមការងារគណបក្សបានរៀបចំបន្ទាប់ចុះមកផ្តល់ជូនដល់មូលដ្ឋានដោយមិនអោយបងប្អូនណាម្នាក់មានបញ្ហាដោយសារកង្វះស្បៀងអាហារនោះទេ។នេះសបញ្ជាក់ឲ្យឃើញនូវការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគណបក្សដោយឈរលើគោលនយោបាយច្បាស់លាស់ដោយគណបក្សប្រកាន់ខ្ជាប់នូវ” គណបក្សប្រជាជនកើតចេញពីប្រជាជន ដើម្បីប្រជាជន និងសម្រាប់ប្រជាជន” ហើយក៏មិនមានគណបក្សណាមកជំនួសគណបក្សប្រជាជនបានឡើយ។ ដូច្នេះដើម្បីលើកទឹកចិត្តនិងផ្តល់កិត្តិយសដល់ថ្នាក់ដឹកនាំគណបក្សបងប្អូនទាំងអស់គ្នាបន្តគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីយើងបានរួមសុខទុក្ខក្រោមដំបូលសន្តិភាពនឹងបានឃើញនូវការអភិវឌ្ឍប្រទេសជាតិឥតឈប់ឈរ។
ប្រជាពលរដ្ឋទទួលបានអំណោយមានចំនួន៨១ គ្រួសារដោយ១គ្រួសារៗទទួលបានអង្ករ១បេរ (២០គីឡូ) ទឹកសុទ្ធ១យួរ ឃីដ១កញ្ចប់ (មី២០ កញ្ចប់ ប្រហុក១កែវ,អំបិលអ៊ីយ៉ូត២កញ្ចប់, ទឹកត្រី៣ដប,ទឹកស៊ីអ៊ីវ ៣ដប ឆៃប៉ូវ២គីឡូ) សារុង១ និងថវិកា២០,០០០រៀល ។សូមបញ្ជាក់ថាពេលចប់ពិធី លោកស្រីនិងក្រុមការងារបានចុះត្រួតពិនិត្យមើលវឌ្ឍនភាពទីស្នាក់ការគណបក្សស្រុកដែលសម្រេចការសាងសង់បាន៤៥%។






































