ខេត្តព្រះសីហនុ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដោយមានការសម្របសម្រួល នីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុនៅថ្ងៃទី១៤ សីហាឆ្នាំ ២០២៦ បានចុះធ្វើរដ្ឋ បាលចំហលើទីតាំងផ្ទះល្វែងចំនួន ១០ទីតាំង ស្ថិត នៅភូមិ៥ សង្កត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជាលទ្ធផលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ២៥នាក់ ស្រី០២នាក់ ជាជនជាតិចិនសង្ស័យ ជាប់ពាក់ ព័ន្ធបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា(Online Scams) និងដកហូត- កុំព្យូទ័រយួរដៃ ចំនួន ៣០គ្រឿង- ទូរស័ព្ទ ដៃចំនួន ៨៥គ្រឿង ។ពាក់និងមនុស្សចំនួន២៥នាក់ខាងលើសមត្ថកិច្ចបានបញ្ជាក់ថា៖មានជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) តែចំនួន ១៤នាក់ ស្រី០២នាក់ទេ ចំណែកមនុស្សចំនួន១១នាក់ ទៀតស្នាក់នៅ គ្មាន លិខិតឆ្លងដែននិងឯកសារ ពាក់ព័ន្ធត្រឹមត្រូវ។

បច្ចុប្បន្ន ជនសង្ស័យទាំង ២៥នាក់ រួមជាមួយវត្ថុតាងត្រូវបានបញ្ជួនទៅ ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុបន្តនីតិវិធីសាកសួរនឹងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់ សាលាដំបូងខេត្តព្រះសីហនុចាត់ការ ទៅតាមផ្លូវច្បាប់៕

នាគសមុទ្រ




































