មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន ប្រកាសជ្រើសរើសសិស្សចូលសិក្សាវគ្គថ្មី ដោយមិនគិតថ្លៃ

0
ការរចនាគ្មានចំណងជើង - 1

(ប៉ៃលិន)៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន បានប្រកាសជូនដំណឹងយ៉ាងទូលំទូលាយ ដល់យុវជន យុវតី និងប្រជាពលរដ្ឋក្នុងខេត្ត និង​ក្រៅ​ខេត្ត អំពីការបើកទទួលចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET)​ វគ្គថ្មី ដោយមិនគិតថ្លៃសិក្សាឡើយ។ កម្មវិធីសិក្សានេះ ត្រូវបានរៀបចំឡើង យ៉ាងពិសេស ដើម្បីជួយឱ្យសិស្សានុសិស្ស «រៀនឆាប់ចេះ ឆាប់បានការងារធ្វើ និងទទួលបានប្រាក់ចំណូលច្បាស់លាស់» ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។

លោកស្រី យឿន ចាន់ឌី ប្រធានស្តីទីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ គឺជាឱកាសមាស សម្រាប់យុវជន និងប្រជាពលរដ្ឋ ដែលបាត់បង់ឱកាសសិក្សា ឬចង់បានជំនាញពិតប្រាកដមួយក្នុងដៃ ។ ការសិក្សាជំនាញ TVET មិនត្រឹមតែជួយឱ្យសិស្សានុសិស្សមានជំនាញច្បាស់លាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនឱកាសទទួលបានការងារធ្វើ និងអាជីពផ្ទាល់ខ្លួនដ៏រឹងមាំនា ពេលអនាគតផងដែរ។​ លោកស្រី យឿន ចាន់ឌី ប្រធានស្តីទីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន មានប្រសាសន៍បញ្ជាក់ថា៖ អត្ថប្រយោជន៍ នៃការសិក្សា គឺ សិស្សានុសិស្សទាំងអស់ ត្រូវបានលើកលែងថ្លៃសិក្សា ១០០% , ទទួលបានការបណ្តុះបណ្តាល លើជំនាញទីផ្សារពិតប្រាកដ ប្រកបដោយការអនុវត្តជាក់ស្តែង សម្រួលដល់ការទទួលបានការងារធ្វើភ្លាមៗ ក្រោយបញ្ចប់ការសិក្សា ហើយក៍មានការយកចិត្តទុកដាក់ខ្ពស់ ពីរដ្ឋាភិបាលកម្ពុជា  ក្នុងការលើកកម្ពស់សមត្ថភាពយុវជនកម្ពុជា ។ លោកស្រី បញ្ជាក់បន្ថែមថា៖ សម្រាប់បងប្អូនយុវជន យុវតី និងអាណាព្យាបាល ដែលមានចំណាប់អារម្មណ៍ អាចអញ្ជើញទៅទំនាក់ទំនង ចុះឈ្មោះ ឬសាកសួរព័ត៌មានបន្ថែមបាន ដោយផ្ទាល់នៅ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន (PLPTC) ឬ លេខទូរស័ព្ទទំនាក់ទំនង 077 515 779 / 086 772 077 រៀងរាល់ម៉ោងធ្វើការផងដែរ៕អត្ថបទ រិទ្ធ