សៀមរាប: លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានដឹកនាំប្រតិភូអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ស្រ្តីជាមាតាទារក និងកុមារ
ចំនួន៥៥នាក់ ដែលមានជីវភាពខ្វះខាត ប្រឈមនឹងភាពងាយរងគ្រោះ នៅក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ក៏ដូចជា ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិសាខាខេត្តសៀមរាប ដែលតែតែងគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខមាតា ទារក ដែលទើបសម្រាល ពិសេសមាតា ទារក ដែលមានជីវភាពខ្វះខាត ងាយប្រឈមនឹងបញ្ហាផ្សេងចំពោះសុខភាព។ ជាមួយគ្នានេះ លោកជំទាវ សូមថ្លែងការកោតសរសើរចំពោះស្មារតីទទួលខុសត្រូវរបស់មាតាគ្រប់រូប ក្នុងការចិញ្ចឹម និងថែទាំកូនតាំងពីទារក រហូតដល់ពេញវ័យ ដោយមិនមានពោលពាក្យនឿយហត់បន្តិចសោះឡើយ ដែលនេះបង្ហាញឱ្យ ឃើញពីព្រហ្មវិហារធម៌ របស់មាតារួមទាំងបិតាផងដែរ ចំពោះបុត្រធីតាគ្រប់រូប។ លោកជំទាវ ក៏បានលើកទឹកចិត្តដល់ម្ដាយគ្រប់រូបបំបៅកូនដោយទឹកដោះម្ដាយ និងត្រូវស្វែងរកការផ្តល់ប្រឹក្សាពីមន្ត្រីសុខាភិបាល អ្នកគ្រូពេទ្យឆ្មប ដែលបម្រើការនៅមណ្ឌលសុខភាពជិតផ្ទះរបស់យើងដូចជា ការបំបៅដោះកូន, ការតាមដានភាពលូតលាស់នៃទារក, ការចាក់វ៉ាក់សាំងបង្ការជំងឺ និងការប្រើប្រាស់អាហាររូបត្ថម្ភជាដើម។
អំណោយដែលបានផ្ដល់ជូនស្រ្តីជាមាតាទារក និងកុមារទាំង ៥៥នាក់ ក្នុងម្នាក់ទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, សារុង១, មួកកូនង៉ែត១, កន្សែងសើម១ដុំ, កន្សែងពោះគោ២, ស្រោមដៃ ស្រោមជើង២ឈុត, អាវកូនង៉ែត២, សំឡីអនាម័យ១ដុំ, ម្សៅទឹកដោះគោ២កំប៉ុង, ដបទឹកដោះគោ២ដប, ខោទឹកនោម Kiddi Love៧៨ខោ, ខោទឹកនោម Unidry ៣០ខោ និងថវិកាមួយចំនួន៕






































