រត់កម្សាន្ត ៥,៥គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រតាមដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ដែលមានអត្តពលិកចូលរួមចំនួន៥ពាន់៥៩២នាក់

0

សៀមរាប: កីឡា គឺជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្សយើងគ្រប់រូប   កីឡាមិនត្រឹមតែផ្តល់ឲ្យយើងនូវរបៀបរស់នៅដែលមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខុមាលភាពផ្លូវចិត្ត អារម្មណ៍ និងសង្គមរបស់យើង ។ ព្រឹត្តិការណ៍រត់កម្សាន្តជាមួយកងរាជអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០២៦ ដែលមានចម្ងាយ ៥,៥គីឡូ ម៉ែត្រ និង ៣គីឡូម៉ែត្រ ដោយមានអស់លោក លោកស្រីជានាយ នាយរង និង ពលអាវុធហត្ថ រួមទាំងមានការចូលរួមពីមហាជន ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចំនួន ៥ពាន់៥៩២នាក់ ក្នុងនោះចម្ងាយ ៥,៥គីឡូម៉ែត្រ ចំនួន៣ពាន់៣៧១នាក់ និង ៣គីឡូម៉ែត្រ ២ពាន់២២១នាក់  ។ ក្រោមវត្តមានចូលរួម របស់លោក យន់ លីនណេ អភិបាលរងខេត្តសៀមរាប និង លោកឧត្តមសេនីយ៍ត្រី  សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប  តែងតែបានគិតគួរ ពីសុខភាពកាយសម្បទា របស់កងកម្លាំងក្រោមឱវាទជាអតិភាពចំបង ។ ដូច្នេះហើយទើបកងកម្លាំងរាជអាវុធហត្ថខេត្តសៀមរាប តែងតែធ្វើការហាត់ប្រាណជាប់ជាប្រចាំថ្ងៃ តាមវិធីសាស្ត្រចម្រុះ ដើមី្បសុខភាព កាយសម្បទា រហ័សរហួន ព្រមទាំងគ្រប់គ្រងនូវកាយសម្បទាកងកម្លាំងឲ្យរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់  ក្នុងការងារប្រតិបត្តិការ លើកការបង្កាបង្ក្រាបនូវរាល់បទល្មើស និង អន្តរាគមន៍សង្គ្រោះ ។
លោក យន់ លីនណេ បានបញ្ជាក់ថា វិស័យកីឡានាពេលបច្ចុប្បន្ននៅកម្ពុជា បានកំពុងមានការរីកចម្រើនទាំងបច្ចេកទេស  ធនធានមនុស្សនៅតាមមូលដ្ឋានក្រុង ស្រុកទៀតផង  ។ ការរៀបចំរបស់កងរាជអាវុធហត្ថខេត្តសៀមរាប  ឲ្យមាននូវព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណង់សុខភាព និង ផ្សាភ្ជាប់ជាមួយមហាជន ព្រមទាំងបំផុសដល់កងកម្លាំងនិងគ្រប់ស្រទាបមហាជន សំខាន់យុវជន ចូលរួមហាត់ប្រាណ ដើមី្បសុខភាពធ្វើឲ្យកាយសម្បទា រឹងមាំ និង ធ្វើឲ្យយុវជនយើងចាកចេញឆ្ងាយពីគ្រឿងញៀនទៀតផង ។  លោកអភិបាលរងខេត្តបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ជាផ្នែកមួយដើម្បីជម្រុញនិងលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប ។ ការរត់កម្សាន្តនេះក៏យើងទទួលបានបទពិសោធន៍មួយចំនួន ដើមី្បបន្តធ្វើការហ្វឹកហាត់ កងកម្លាំងយើង និងពង្រឹងស្មារតីកីឡា  គ្រប់គ្រងនូវកាយសម្បទាកងកម្លាំងឲ្យរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ ។ លោកបានបន្តថា កម្មវិធីកីឡារបស់កងរាជអាវុធហត្ថខេត្ត បានកំណត់នូវរៀងរាល់ពាក់កណ្តាល ខែនីមួយៗ បងប្អូនគ្រប់វ័យ មកជួបជុំគ្នារត់កម្សាន្ត ដើមី្បសុខភាព នៅបរិវេណសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប។ ម៉្យាងទៀតកម្មវិធីហាត់ប្រាណ មានគ្រប់រូបភាព ដូចជាការរាំ ឡើងភ្នំ ជឹះកង់ រត់ និងការដើរយូរក៏ជាប្រភេទនៃសកម្មភាពរាងកាយដែលអាចផ្តល់អត្ថប្រយោជន៍ដល់យើងផងដែរ ។ ម៉្យាងទៀតអាស្រ័យលើយើងទាំងស្រុង ដោយផ្អែកលើសុខភាពរបស់យើងក្នុងការសម្រេចចិត្តលើទម្រង់នៃសកម្មភាពរាងកាយដែលយើងចង់ទទួលយក និងចូលរួមជារៀងរាល់ថ្ងៃនេះនឹងរក្សាការហាត់ប្រាណរបស់យើងគួរឲ្យចាប់អារម្មណ៍។ លំហាត់ប្រាណ ឬសកម្មភាពរាងកាយទៀងទាត់ក្នុងទម្រង់ណាមួយមិនត្រឹមតែជួយអ្នកដុតកាឡូរីប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យការគេងលក់ស្រួល បង្កើនទំនុកចិត្តលើខ្លួនឯង ធ្វើឲ្យសុខភាពផ្លូវចិត្តប្រសើរឡើង និងជួយឲ្យអ្នកសកម្ម និងរីករាយពេញមួយថ្ងៃ ខណៈពេលដែលជួយអ្នកឲ្យ ជៀសផុតពីបញ្ហាសុខភាពជាច្រើន។ ការអនុវត្ត ហ្វឹកហ្វឺនកម្លាំងជាមួយនឹងភាពទៀងទាត់របស់យើង ។ ការធ្វើលំហាត់ប្រាណ របបអាហារ នឹងធ្វើឲ្យសាច់ដុំរឹងមាំ និងសុខភាពសរសៃឈាមបេះដូងប្រសើរឡើងផងដែរ។
លោកឧត្តរមសេនីយ៍ត្រី សៀ ទីន បានលើកឡើងថា ការហាត់ប្រាណ និង លេងកីឡា បានធ្វើឲ្យកាយសម្បទាយើងមានភាពរឹងមាំ និង ប្រាជ្ញាវៃឆ្លាត ព្រមទាំងបង្កើននូវចំណងមិត្តភាព សាមគ្គីភាពល្អ ហើយក៏ជាការហ្វឹកហាត់ កងកម្លាំងយើង គ្រប់គ្រងនូវកាយសម្បទាកងកម្លាំងឲ្យរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងប្រតិបត្តិការ លើកការបង្កា បង្ក្រាបនូវរាល់បទល្មើស និង សង្គ្រោះ ។ លោកបានបញ្ជាក់ថា  នៅរៀងរាល់ល្ងាចថ្ងៃអង្គារ ក្នុងមួយសប្តាហ៍ ហាត់ប្រាណប្រចាំសប្តាហ៍ ដោយមានមន្ត្រីរាជការ កងរាជអាវុធហត្ថ និងមហាជនចូលរួម នាវេលាម៉ោង១៧ និង ៣០នាទី ។  លោកមេបញ្ជាការ ក៏បានលើកនូវកម្មវិធីរត់កម្សាន្តកងរាជអាវុធហត្ថខេត្ត បានកំណត់ក្នុងមួយខែ ជួបជុំគ្នារត់កម្សាន្ត នៅពាក់កណ្តាលខែនីមួយៗ នៅថ្ងៃសៅរ៍ ឬ អាទិត្យ ដើមី្បបានថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និង ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្សអញ្ជើញចូលរួម បង្កើនភាពស្និទ្ធស្នាល រវាងកងកម្លាំងជាមួយប្រជាពលរដ្ឋ និង អន្តរជាតិ ។ លោកក៏បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានឧបត្ថម្ភ គាំទ្រកម្មវិធីរត់កម្សាន្តជាមួយកងរាជអាវុធហត្ថខេត្ត នៅលើទឹកដីទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រធម្មជាតិនេះ ៕