ក្រសួងមហាផ្ទៃបានផ្អាកការងារមន្ត្រីក្របខ័ណ្ឌសក្តិ ៣ម្នាក់ និងមន្ត្រីកិច្ចសន្យាម្នាក់ត្រូវបានបណ្តេញចេញពីការងារ ក្រោយរកឃើញកំហុសជំរិតទារប្រាក់ ៥០០$ ពីជនបរទេស!

0
  • រាជធានីភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣១សីហា២០២៦នេះ បានសម្រេចផ្អាកការងារមន្រ្តីនគរបាលចរាចរណ៍ស័ក្តិ ៣ម្នាក់ ឈ្មោះ ហោ ផល្លី និងមន្រ្តីនគរបាលកិច្ចសន្យាម្នាក៎ ឈ្មោះ ស៊ឹម រដ្ឋា ត្រូវបានបណ្តេញចេញពីការងារ ក្រោយរកឃើញកំហុសថាបានជំរិតទារប្រាក់ ៥០០ដុល្លារ ពីជនបរទេសកាលពីពេលកន្លងទៅនេះ ក្នុងហេតុការណ៍ដែលបានកើតឡើង នៅគោលដៅផ្លូវម៉ៅសេទុង ពេលជនបរទេស ២នាក់ បានធ្វើដំណើរត្រឡប់ពីខេត្តកំពត ចូលមករាជធានីភ្នំពេញវិញ៕s/b