ផ្ទុះសេកង់អាគុយបណ្តាលឲ្យឆេះរាលដល់សម្ភារៈក្នុងផ្ទះ

0

សៀមរាប តាមការបញ្ជាក់ពីកងកម្លាំងកងរាជអាវុធហត្ថខេត្ត នៅពេលទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ តាមរយៈទូរស័ព្ទបន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍កងរាជអាវុធហត្ថខេត្តសៀមរាប នៅវេលាម៉ោង ១០និង១២នាទី ព្រឹកថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ២០២៦ មានករណីអគ្គិភ័យមួយកើតឡើង នៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានម្ចាស់ផ្ទះ ឈ្មោះ ជា ស៊ីលាន ភេទស្រី ។
ក្នុងករណីអគ្គិភ័យនេះ គឺបណ្តាលមកពី ផ្ទុះសេកង់អាគុយដែលបានសាកទុកចោល បានបណ្តាលឲ្យឆេះ រាលដល់សម្ភារៈក្នុងអស់មួយចំនួន ។ ក្នុងកិច្ចចុះអន្តរាគមន៍ពន្លត់អគ្គិភ័យនោះដែរ រថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថខេត្ត រួមសហការជាមួយ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្ត ដោយបានប្រើប្រាស់ទឹកពន្លត់អស់មួយរថយន្ត ហើយមិនបានឆេះរាលដាល់ដល់ផ្ទះជិតខាង និង គ្មានអ្នករងរបួសនោះឡើយ ៕