លោក សរ ម៉ាប់ នាយរងផ្នែករដ្ឋបាលជលផលដំដែកដឹកនាំកម្លាំងចម្រុះចុះពិនិត្យ និងបង្ក្រាប បទ ល្មើស នេសាទក្នុងភូមិសាស្ត្រ ឃុំ អន្លង់ សំណរ

0

អ៊ុក ផ្លុង សៀមរាប÷ លោក សរ ម៉ាប់ នាយរង ផ្នែក រដ្ឋបាល ជលផល ដំដែក នៅថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៦ បានដឹកនាំកម្លាំង ចម្រុះចុះ ពិនិត្យ និង បង្ក្រាបបទ ល្មើស នេសាទ ក្នុងភូមិសាស្ត្រឃុំ អន្លង់ សំណរ។ សមាសភាពចូលរួមមាន÷ លោក ឆុង ឌឿន នាយសង្កាត់រដ្ឋបាលជលផល អន្លង់ សំណរ លោក ជុំ សុភាព នាយសង្កាត់រដ្ឋបាលជលផល កំពង់ក្តី, សហគមន៍នេសាទអន្លង់ សំណរ, លោក សុិន គក់ ប្រធានមន្ត្រី ឧទ្យានុរក្ស និងបរិស្ថានតំបន់ប្រើប្រាស់ ច្រើន យ៉ាង បឹង ទន្លេ សាប និងសហការីស្នាក់ការ ទំនប់សួង, លោក គង់ យូរ៉ា មេប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល អន្លង់ សំណរ ព្រមទាំងប្រជាការពារភូមិ សរុប ២៦ នាក់ មធ្យោបាយ ធ្វើដំ ណើរ ដោយកាណូត ចំនួន ៣ គ្រឿង។ ប៉េសកកម្មនេះ បានចុះ ទៅចំណុច លូធំ ខាង កើត ,លូធំ ខាង លិច,ថ្នល់តាសុខ, ថ្នល់តា ហុីង និងថ្នល់សេកដេក ដែលនៅតាមបណ្តោយទំនប់ ៧៨ ហៅ(ទំនប់សួង) ស្ថិតក្នុង ភូមិ ស្តៅ និងភូមិព្រែកអង្គរថ្មី ឃុំ អន្លង់ សំណរ ស្រុកជីក្រែង ខេត្ត សៀមរាប។ កិច្ចខិតខំប្រឹងប្រែងនេះជាលទ្ឋផល បង្រ្កាបបានដោយកាប់និងដុតបំផ្លាញ ចោលនូវឧបករណ៍នេសាទ ខុស ច្បាប់ ប្រភេទស្បៃមុងដែលមានក្រឡាតូចជាង០,៥មីលីម៉ែត្រចំនួន ១ ករណី។
* នេសាទដោយ ឧបករណ៍ស្បៃមុង
– កាប់និងដុតបំផ្លាញ់ចោលក្បាល លូ ស្បៃមុង ចំនួន ២២ គ្រឿង
– កាប់ និងដុតបំផ្លាញចោល របាំងស្បៃមុងប្រវែង ១៥០០ ម៉ែត្រ
– កាប់បង្គោលចម្រឹងចោលចំនួន២០០ ដើម
& លែង កូនត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញចំនួន ២០ គីឡូ ក្រាម។ ក្រោយ ការ ពិនិត្យ និងបង្ក្រាប បទ ល្មើសនេសាទរួច លោក សរ ម៉ាប់ និង លោក សុិន គក់ បានក្រវីក្បាល ហើយនិយាយថា សុំ ខ្លាច ចិត្ត ហើយ អ្នក នេសាទឧបករណ៍ស្បៃមុងអើយ ដឹងហើយឮហើយថា ការ ប្រើប្រាស់ ឧបករណ៍ប្រភេទនេះ ខុស ច្បាប់ បើហ៊ានដាក់គេនឹងកម្ទេចចោល ម្យ៉ាងវិញ ទៀត វាជាការបំផ្លិចបំផ្លាញមច្ឆា ជាតិ យ៉ាង ធ្ងន់ធ្ងរ។ ពួកគាត់ថា សុំអង្វរ ល្មមឈប់ប្រើប្រាស់ ឧបករណ៍នេសាទ ប្រភេទនេះទៅ វាកំពុងតែបំផ្លាញ ខ្លួនឯងទេ។។