ខេត្តព្រះសីហនុ៖ ជនជាតិចិន ៧នាក់ គ្រឿងញៀន ៤២ការ៉ុង មានទម្ងន់ ៨៤០គីឡូក្រាម កាំភ្លើងវែង ខ្លី ៤៩ដើម បង់ ១០៨បង់ គ្រាប់ ៧៩៣៧គ្រាប់ ម៉ូតូ ៣គ្រឿង រួមទាំងវត្ថុតាង
ពាក់ព័ន្ធមួយចំនួនទៀត ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាប ឃាត់ខ្លួន និងដកហូតបាននាវេលាម៉ោងរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅតំបន់កោះឬស្សី នៅលើផ្ទៃនៃដែនសមុទ្រ ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
ជនសង្ស័យជាតិចិនទាំង ៧នាក់ និងវត្ថុតាងខាងលើ ត្រូវបានប្រគល់ជូន ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីអនុវត្តនីតិវិធីបន្ត៕






































