កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តជ័យគីរី (ភ្នំ ហាន់ជ័យ) ស្ថិតក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយមានការអញ្ជើញ ចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងថ្នាក់ដឹកនាំ
មន្ត្រីរាជការមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងអជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទ ជាច្រើនរូបផងដែរ។
ស្ថិតក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្តកំពង់ចាម បានអញ្ជើញថ្វាយ ភួងផ្កា បូជាទៀន ធូប ចំពោះព្រះពុទ្ធបដិមា ដែលជាព្រះសម្មាសម្ពុទ្ធបរមគ្រូ នៃយើង និងបានអញ្ជើញ ន មសកាព្រះរតនត្រ័យ ទៅតាមកិច្ចសាសនា ព្រមទាំង អញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទ រាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ត បុព្វការីជន ដែល បានចែកឋាន ទៅកាន់បរលោកខាងមុខ ព្រមទាំង ឧទ្ទិសនូវមហាកុសលផលបុណ្យ ទៅដល់វិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន យុទ្ធនារីអ្នកស្នេហាជាតិ ពិសេសរីរកងទ័ព ជួរមុខ ដែលបានបាត់បង់ជីវិត ដើម្បី បុព្វហេតុជាតិ មាតុភូមិ នៃយើង ។
ស្ថិតក្នុងឱកាសប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១ នេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងសហការី បាននាំយកទេយ្យទាន និងទេយ្យវត្ថុ ប្រគេនដល់ ព្រះសង្ឃ រួមមាន ៖ អង្ករ ១០០គីឡូក្រាម មី ៥កេស ទឹកសុទ្ធ ៥កេស ទឹកក្រូច ៥កេស ស្ករស ៥គីឡូក្រាម តែ ៥គីឡូក្រាម ទឹកដោះគោខាប់ ១កេសធំ និងបច្ច័យ ចំនួន ៤លាន ៣៣ម៉ឺនរៀល ។ ដោយឡែកំព្រះសង្ឃ ៧អង្គ ក្នុង ១អង្គៗ ទេយ្យវត្ថុ ១សម្រាប់ បច្ច័យ ១០ម៉ឺនរៀល និងចង្ហាន់ ១ស្រាក់ ផងដែរ ៕





































