លោក វីរៈសេនីយ៍ទោ ខេង ពៅ នាយសេនាធិការរងតំបន់ប្រតិបត្តិការសឹករង ខេត្ត សៀមរាប បន្តដឹកនាំកម្លាំងសហការ ចុះ ល្បាតពិនិត្យ ទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទពីរឃុំក្នុងភូមិសាស្ត្រស្រុកជីក្រែង

0

អ៊ុក ផ្លុង

សៀមរាប÷ ក្នុងរដូវបិទនេសាទ ការ ប្រើប្រាស់ឧបករណ៍នេសាទ ខុស ច្បាប់ ប្រភេទស្បៃមុងក្នុងស្រុកជីក្រែង បង្រ្កាបខ្លាំង ដាក់កាន់តែច្រើនទ្វេដង។
តើមូលហេតុអ្វីទើបការបង្ក្រាប បទល្មើសនេសាទប្រភេទនេះ ហាក់ ដូចជា គ្មានប្រសិទ្ធភាពដូច្នេះ?
នៅ ថ្ងៃ អាទិត្យ ទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៦ លោក វីរៈសេនីយ៍ទោ ខេង ពៅ នាយសេនាធិការរងតំបន់ប្រតិបត្តិការសឹករង ខេត្ត សៀមរាប បានបន្តដឹកនាំកម្លាំងចុះល្បាត ពិនិត្យ ទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទ ខុស ច្បាប់គ្រប់ប្រភេទ ដោយ សហការ ជាមួយផ្នែករដ្ឋបាលជលផលដំដែក សង្កាត់រដ្ឋបាល អន្លង់ សំណរ សហគមន៍នេសាទអន្លង់ សំណរ និងសហគមន៍នេសាទស្ទឹងជ្រៅ ។ សមសភាពចូលរួមសរុប ចំនួន ១០ នាក់ មធ្យោបាយ ធ្វើ ដំណើរដោយ កាណូតស្មាច់ចំនួនពីរ គ្រឿង ចុះ ប្រតិបត្តិការ ក្នុងតំបន់គ្រប់គ្រងជលផលពីចំណុចកែងនរា រហូតដល់ចំណុចត្រស់ក្រៅ ក្នុងឃុំ ស្ពាន ត្នោត និងឃុំ អន្លង់ សំណរ ស្រុកជីក្រែង ខេត្ត សៀមរាប។ បាន ប្រទះ ឃើញ បទល្មើសនេសាទ ខុស ច្បាប់ ចំនួន ០១ ករណី ដោយកាប់បំផ្លាញចោល វត្ថុតាង នៅ នឹង កន្លែងមាន៖នេសាទដោយឧបករណ៍ស្បៃមុង
កាប់បំផ្លាញ់ក្បាលលូស្បៃមុង      ចំនួន ២៥ គ្រឿង ។
កាប់បំផ្លាញ់របាំងសាច់ស្បៃមុង  ប្រវែង១៥០០ ម៉ែត្រ ។
កាប់ បំផ្លាញ់បង្គោលចម្រឹង          ចំនួន៧០០ ដើម ។
លែង កូនត្រីចម្រុះ ចូល ក្នុង បឹងធម្មជាតិវិញ ចំនួន ២០ គីឡូ ក្រាម។
ពាក់ព័ន្ធករណី ខាង លើ នេះ មានបុរសដាក់ទ្រូលប ម្នាក់
បានប្រាប់ កម្លាំងសហការ ថា ការបង្ក្រាបឧបករណ៍នេសាទ ខុស ច្បាប់ ប្រភេទនេះ ដោយត្រឹមតែកាប់បំផ្លាញ់ ឧបករណ៍ចោល ប្រជានេសាទមិនរាងចាលទេ ។ គាត់បញ្ជាក់ថាបើចង់ឲ្យឈប់ ប្រើប្រាស់ឧបករណ៍ ទាំង នេះ ទាល់តែចាប់ឈ្មួញទិញត្រី នុយ យកទៅពិន័យ តាម ច្បាប់ ស្តីពីជលផល ទើប មាន ប្រសិទ្ធភាព ជាង ព្រោះឈ្មួញទិញត្រីនុយនេះ ឯង ជា អ្នក ផ្គត់ផ្គង់ ផ្ដល់ថវិកាឲ្យទិញ សម្ភារៈមកធ្វើ ឧបករណ៍ នេសាទ ខុស ច្បាប់ ទាំងនេះ។