ឯកឧត្តម ផាត វិបុលសុភ័ក្រ្ត ប្រគេនទេយ្យទានដល់វត្ត៣ និង សំណេះសំណាលជាមួយសិស្សនិទ្ទេសA និងលោកគ្រូអ្នកគ្រូ

0

សៀមរាប:ក្នុងឱកាសដែលប្រជាពលរដ្ឋកម្ពុជា ប្រតិបត្តិធ្វើបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណី ព្រះពុទ្ធសាសនាខ្មែរដ៏សំខាន់ ដែលអ្នកប្រាជ្ញខ្មែរយើង លោកបានផ្សារភ្ជាប់ ខ្លឹមសារនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ផាត វិបុលសុភ័ក្រ្ត អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអង្គរធំ និង ជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំលាងដៃ និងលោកជំទាវ បានដឹកនាំសមាជិកក្រុមការងាររាជរដ្ឋាភិបាល បាននាំយកទេយ្យទាន និងបរិក្ខាជាគ្រឿងឧបភោគបរិភោគ ទៅវេរប្រគេនព្រះសង្ឃចំនួន៣វត្ត នៅវត្តស្រះជុំ ដែលបានគង់ចាំព្រះវស្សាអស់កាលត្រី ដោយក្នុងមួយវត្ត ទទួលបានអង្ករ ១តោន មី ៥កេស ត្រីខ ៥យួរ ,ទឹកត្រី ៥យួរ ,ទឹកស៊ីអ៊ីវ ៥យួរ ទឹកសុទ្ធ ៥កេស , ស្ករស ៥គក្រ និង បច្ច័យ ៦០ម៉ឺនរៀល ដើមី្បសម្រាប់ការប្រើប្រាស់ក្នុងទីវត្ត ព្រមទាំងបានជូនបច្ច័យ មួយចំនួនដល់តាជីយាយជីផងដែរ ។
ឆ្លៀតក្នុងឱកាលនោះដែរឯកឧត្តម ផាត វិបុលសុភ័ក្ត្រ និងក្រុមប្រតិភូបានចុះជួបសំណេះសំណាលជាមួយសិស្ស ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ និទ្ទេសA ឈ្មោះ សោម សេណា ភេទ ប្រុស និង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅភូមិ លាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ។ មានប្រសាសន៍នោះដែរឯកឧត្តមបានផ្តល់ដំបូន្មានល្អៗមួយចំនួនដល់ក្មួយប្រុស ក៏ដូចសិស្សានុសិស្សទាំងអស់ ត្រូវបន្តការសិក្សារបស់ខ្លួន និង ត្រូវមានស្មារតីតស៊ូក្នុងនាមជាទំពាំងស្នងឫស្សីដ៏មានសក្តានុពលសម្រាប់អភិវឌ្ឍន៍ជាតិ ក្នុងគោលដៅពង្រឹងសមត្ថភាពផ្ទាល់ខ្លួនផង និងដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ ក្នុងនោះដែរឯកឧត្តម ផាត វិបុលសុភ័ក្ត្រ ក៏ បានលើកផងដែរ អំពីច្បាប់កាតព្វកិច្ចយោធា សម្រាប់ក្មួយៗដែលគ្រប់អាយុ ដើមី្បបំពេញកាតព្វកិច្ចយោធា ទៅតាមការ កំណត់របស់រាជរដ្ឋាភិបាលកម្ពុជា ។ ច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូប មានអាយុចាប់ពី១៨ឆ្នាំ ដល់២៥ឆ្នាំ ដែលត្រូវបំពេញការហ្វឹកហាត់យោធា ខណៈប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ ដោយឡែកពលរដ្ឋខ្មែរដែលមានសញ្ញាតិច្រើនហើយដែលរស់នៅក្នុងប្រទេសកម្ពុជា ក៏ត្រូវបំពេញកាតព្វកិច្ចយោធានៅក្នុងប្រទេសដែរ។ យោងតាមច្បាប់នេះ ការបំពេញកាតព្វកិច្ចយោធាមានរយៈពេលកំណត់២៤ខែ ហើយក្រោយបញ្ចប់កាតព្វកិច្ចអាចត្រឡប់ទៅអាជីពដើមវិញ។ ក្នុងនោះដែរឯកឧត្តមក៏បានធ្វើការថ្លែងអំណរគុណចំពោះមាតាបិតាសិស្ស ដែលខិតខំតស៊ូដើមី្បការសិក្សារបស់កូន និង លោកគ្រូអ្នកគ្រូដែលបានធ្វើការបណ្តុះបណ្តាលបង្ហាតបង្រៀនដល់សិស្ស របស់ខ្លួន ដែលជាឪពុកម្តាយទី២របស់សិស្ស ដែលធ្វើឲ្យសិស្សរបស់ខ្លួនទទួលបានជ័យលាភី និទ្ទេសA ក៏ជាឆ្នាំទី៣ផងដែរ សម្រាប់សិស្សក្នុងឃុំលាងដៃនេះ ។ ឯកឧត្តក៏បានផ្តាំផ្ញើដល់ក្មួយប្រុស និង ក៏ដូចសិស្សទាំងអស់ ត្រូវបន្តការសិក្សា របស់ខ្លួន ដើមី្បបំពេញគោលបំណងរបស់ខ្លួនទៅពេលអនាគត និង ត្រូបធ្វើការកំណត់ជ្រើសរើសនូវមុខជំនាញដែលខ្លួន ស្រឡាញ់ពេញចិត្ត ដើមី្បឲ្យក្លាយជាធនធានក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ។
ក្នុងនោះដែរយុវសិស្ស សោម សេណា ដែលជាបេក្ខជនជាប់និទ្ទេសA បានលើកនូវបទពិសោធន៍មួយចំនួនដែល ខ្លួនបានក្លាយជាសិស្សពូកែ និង សូមឲ្យមិត្តភ័ក្តក្នុងការសិក្សា ត្រូវកាត់បន្ថយការដើរលេង ដើមី្បយកពេលវេលាមកសិក្សា ឲ្យខ្លួនក្លាយជាធនធានប្រកបដោយគុណភាព ។ ក្មួយប្រុសក៏បានអរគុណដល់លោកឪពុក អ្នកម្តាយ ដែលបានខិតខំតស៊ូ ដើមី្បកូនក្នុងការសិក្សារៀនសូត្រ និង លោកគ្រូអ្នកគ្រូ ដែលបានផ្តល់នូវចំណេះដឹងដល់ខ្លួន និង ដំបូន្មានល្អសម្រាប់សិស្សឲ្យក្លាយជាធនធានមានគុណភាពក្នុងសង្គមជាតិ ។ ម៉្យាងទៀតក្មួយប្រុសក៏មានគោលបំណង បន្តការសិក្សានៅ សាលាភូមិន្ទ ឲ្យក្លាយជាគ្រូបង្រៀន ផ្នែកគណិតវិទ្យាទៅថ្ងៃអនាគតផងដែរ ។
ក្នុងនោះឯកឧត្តមក៏បានផ្តល់នូវកុំព្យូទ័រយួរដៃមួយគ្រឿង និង សម្ភារៈសិក្សា និង ថវិកាដល់សិស្សនិទ្ទេសA និងឧបត្ថម្ភថវិកាដល់លោកគ្រូអ្នកគ្រូ និង សិស្សផងដែរ ៕