ក្រសួងសុខាភិបាល ក្រើនរំលឹកពលរដ្ឋឲ្យប្រុងប្រយ័ត្នពីជំងឺផ្ដាសាយ ខណៈជំងឺនេះកំពុងរីករាលដាលគួរឲ្យកត់សម្គាល់

0

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បានក្រើនរំលឹក និងណែនាំឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នពីជំងឺផ្ដាសាយ ខណៈដែលជំងឺនេះកំពុងរីករាលដាលគួរឲ្យកត់សម្គាល់។

តាមរយៈប្រព័ន្ធតាមដានរបស់នាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង ករណីជំងឺផ្តាសាយមានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសលើកុមារតូចៗ មនុស្សចាស់ជរា ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានភាពស៊ាំចុះខ្សោយ។

បើតាមក្រសួងសុខាភិបាល ជំងឺផ្តាសាយ អាចឆ្លងយ៉ាងងាយតាមរយៈដំណក់ទឹកតូចៗ ដែលចេញពីការក្អក ឬកណ្តាស់របស់អ្នកជំងឺ និងការប៉ះពាល់ផ្ទាល់ជាមួយសម្ភារ ឬផ្ទៃដែលមានមេរោគជំងឺផ្តាសាយ។

ក្នុងន័យនេះ ដើម្បីចូលរួមបង្ការទប់ស្កាត់ពីការឆ្លងរីករាលដាលនៃជំងឺនេះ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋចូលរួមការពារខ្លួន ក្រុមគ្រួសារ និងសហគមន៍ ដោយអនុវត្តតាមវិធានការបង្ការសំខាន់ៗ ដូចខាងក្រោម៖ ប្រកាន់ខ្ជាប់អនាម័យដៃ ដោយលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុលដែល ជាពិសេសមុនពេលបរិភោគអាហារ និងក្រោយពេលប៉ះពាល់សម្ភារសាធារណៈ៕