ផ្នែករដ្ឋបាលជលផលដំដែកបើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីជលផលក្នុងរដូវបើកនេសាទឆ្នាំ២០២៦/២០២៧ និងឧបសម្ព័ន្ធឧបករណ៍នេសាទខ្នាតតូចជូនដល់ប្រជានេសាទ

0

អ៊ុក ផ្លុង

សៀមរាប= លោក យឹម សុីវ័ន្ត នាយរងផ្នែករដ្ឋបាលជលផលដំដែកកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីជលផលក្នុងរដូវបើកនេសាទ និងឧបសម្ព័ន្ធឧបករណ៍នេសាទខ្នាតតូច ឆ្នាំ ២០២៦/២០២៧ នៅវត្ត សុវណ្ណគង្គារ ហៅវត្ត( មាត់ខ្លា) ស្ថិតក្នុងភូមិមាត់ ខ្លា ឃុំ ជីក្រែង ស្រុក ជីក្រែង ខេត្ត សៀមរាប ជូនដល់ប្រជាពលរដ្ឋ នៅភូមិមាត់ខ្លា និងភូមិស្ទឹង ជ្រៅ ក្រោមអធិបតីភាព លោក ម៉ូវ ជា អភិបាល រង ស្រុកជីក្រែង។ សមសភាពអញ្ជើញចូលរួមមាន÷ សង្កាត់រដ្ឋបាលជលផល អន្លង់ សំណរ និងសហគមន៍នេសាទ អន្លង់ សំណរ លោក មេភូមិ -អនុភូមិ ប្រជាការពារភូមិមាត់ខ្លា និងភូមិស្ទឹងជ្រៅ កង កម្លាំងយោធភូមិភាគទី៥ កងកម្លាំង យោធ ភូមិភាគ៤ កងកម្លាំង ង ៧០ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអន្លង់ សំណរ មន្ត្រី ឧទ្យា នុរក្ស និងបរិស្ថានតំបន់ប្រើប្រាស់ច្រើនយ៉ាង បឹង ទន្លេសាប ស្នាក់ការ អន្លង់ សំណរ និង ប្រជា ពលរដ្ឋ ក្នុងភូមិមាត់ខ្លា និងភូមិស្ទឹងជ្រៅ សរុបចំនួន១០២នាក់ ស្រីចំនួន២៩នាក់។ ក្នុងកិច្ចប្រជុំ លោក ឆុង ឌឿន នាយសង្កាត់ រដ្ឋ បាល ជលផល អន្លង់ សំណរ បានច្បិច យកចំណុចសំខាន់ៗ នៃច្បាប់ស្ដីពីជលផល ដែលបងប្អូនប្រជានេសាទត្រូវនេសាទក្នុងតំបន់ អានជូនអង្គប្រជុំ ហើយក៏បានអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ហាមប្រើប្រាស ឧបករណ៍នេសាទខុសច្បាប់ និងលើសការកំណត់នៃច្បាប់ ស្ដីពីជលផលផងដែរ។ លោក មានប្រសាសន៍ថាសូមបងប្អូនទាំងអស់មេត្តាអនុវត្ត ការនេសាទដោយគោរពតាមច្បាប់ ស្តីពីជលផលទាំងអស់គ្នា ដើម្បី ថែរក្សាលំនឹងអេកូឡូស៊ី ជីវៈចម្រុះ ទុកឲ្យមច្ឆាជាតិឲ្យសម្បូរសម្រាប់កូនចៅជំនាន់ក្រោយ របស់យើង។ ជាចុងក្រោយ លោក ម៉ូវ ជា ក្នុងនាមជាអាជ្ញាធរ បានជម្រាបជូនមន្ត្រីជំនាញ ក៏ដូចជាកម្លាំងយោធា និងប្រជាពលរដ្ឋក្នុងអង្គប្រជុំទាំងអស់ ថាប្រជានេសាទត្រូវតែ នេសាទដោយគោរពច្បាប់ស្តីពីជលផលទាំងអស់គ្នា ចំពោះមន្ត្រីជំនាញ កងកម្លាំងយោធា និងស្ថាប័នពាក់ព័ន្ធដែលមានតួនាទីបង្ក្រាបនិងទប់ស្កាត់បទល្មើសនេសាទ សូមអនុវត្តតាមច្បាប់ដោយមិនលើកលែងដល់ជនទាំងឡាយណាដែលហ៊ាននេសាទខុសច្បាប់នោះឡើយ។ ដើម្បីធ្វើយ៉ាងណាឲ្យមច្ឆាជាតិយើងសម្បូរ ជៀសវាងការនេសាទខុសច្បាប់ និងការឃុបឃិតជាមួយអ្នកនេសាទខុសច្បាប់ធ្វើឲ្យ មហន្តរាយដល់មច្ឆាជាតិ ក្នុងបឹងទន្លេសាបរបស់យើងដែលធ្លាប់ល្បីថាសំបូរ ត្រីជាងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា៕