ឯកឧត្តម​ អ៊ុន​ ចាន់ដា​ នាំយកអំណោយ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់ពលរដ្ឋខ្វះខាតជីវភាព ១៥០គ្រួសារ នៅក្នុងស្រុកកំពង់សៀម

0

កំពង់ចាម:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​ខេត្ត​ នាព្រឹកថ្ងៃទី​២៩​ តុលា​​ ២០២៦នេះ​ បាន​នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ចែកជូនដល់ប្រជាពលរដ្ឋ​ ដែលជាជនមានពិការភាព​ ចាស់ជរាគ្មានទីពឹង​ អ្នកមេម៉ាយ​ ទីទ័លក្រលំបាក និងអ្នកជំងឺរ៉ាំរ៉ៃ​ សរុបចំនួន​ ១៥០គ្រួសារ​ នៅក្នុងស្រុកកំពង់សៀម​ ។

ដោយភ្ជាប់ជាមួយក្តីកង្វល់ និងបណ្តាំផ្ញើសួរសុខទុក្ខ  ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់លោកតា លោកយាយ បងប្អូនជនរួមជាតិទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុតនោះ ,  ឯកឧត្តម អ៊ុន ចាន់ដា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសលោកតា លោកយាយចាស់ៗ សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត , ពិសារអាហារដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុងផងដែរ​ ។
ឯកឧត្តម អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា អ្វីៗដែលយើងមានសព្វថ្ងៃនេះ គឺបានមកដោយសារប្រទេសយើង មានសន្តិភាព ដូចនេះសន្តិភាពជាមរតកសម្តេចតេជោ មានតម្លៃធំធេងណាស់ សម្រាប់ប្រជាជនកម្ពុជា បើគ្មានសន្តិភាព ពិតជាគ្មានការអភិវឌ្ឍ គ្មានការវិនិយោគ ហើយប្រជាពលរដ្ឋ​ ពិតជារស់នៅពុំបានសុខសាន្តនោះឡើយ ។ យើងប្តេជ្ញាបន្តខិតខំថែរក្សាការពារសន្តិភាព ដែលកំពុងមានសព្វថ្ងៃនេះ ដើម្បី រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយនវានុវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ មានឱកាស បន្តអភិវឌ្ឍន៍ប្រទេសជាតិ ។
អំណោយមនុស្សធម៌ ដែលបានផ្តល់ជូនលោកតា លោកយាយ បងប្អូនជនងាយរងគ្រោះ ទាំង ១៥០គ្រួសារ , ក្នុង ១គ្រួសារ ទទួលបាន- អង្ករ ២៥គ.ក្រ , មីជាតិ ១កេស, ត្រីខកំប៉ុង ១យួរ​ , ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ឃីត ១សម្រាប់ (មុង ភួយ,សារុង,ក្រមា) និងថវិកា ៥០,០០០រៀលផងដែរ​ ៕