ខេត្តកោះកុង៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ADP) សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកោះកុង និងរដ្ឋបាលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនសហរដ្ឋអាមេរិក (DEA) បានបើកប្រតិបត្តិការបង្ក្រាបទូកនេសាទមួយគ្រឿង ដែលបានដឹកជញ្ជូនគ្រឿងញៀនចេញពីកំពង់ផែកោះកុង តម្រង់ទៅកាន់នាវានានានៅដែនទឹកអន្តរជាតិ។
នៅក្នុងប្រតិបត្តិការល្បាត និងបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ ព្រមទាំងដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន (Methamphetamine) រហូតដល់ជិត ១តោន (ប្រមាណ ៩៧៩ គីឡូក្រាម)។
យោងតាមការបញ្ជាក់ពីស្ថានទូតអាមេរិកប្រចាំកម្ពុជា នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការបង្ក្រាបយ៉ាងក្តៅគគុកនេះ បានទប់ស្កាត់ដោយជោគជ័យនូវបរិមាណថ្នាំញៀនដ៏សន្ធឹកសន្ធាប់ មិនឱ្យឆ្លងដែនទៅបំផ្លាញសហគមន៍នៅក្នុងប្រទេសកម្ពុជា សហរដ្ឋអាមេរិក ក៏ដូចជាបណ្តាប្រទេសផ្សេងទៀតនោះឡើយ៕s/b






































