បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋចំនួនពីរស្រុកគឺស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ដែលទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់កន្លងមកមានចំនួនសរុប១៧៤៥គ្រួសារក្នុងនោះស្រុកមង្គលបូរីមានចំនួន១៥៤០គ្រួសារនិងក្រុងសិរីសោភ័ណមានចំនួន២០៥គ្រួសារទទួលបានអំណោយស្បៀងបម្រុងស្រូវពូជពីរាជរដ្ឋាភិបាលកម្ពុជាតាមរយះក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទនារសៀល
ថ្ងៃទី៣០តុលាឆ្នាំ២០២៦នេះដើម្បីជួយផ្គត់ផ្គង់ដល់ជីវភាពខ្វះខាតក្នុងអំឡុងពេលជួបទឹកជំនន់កន្លងមក។
ជាមួយគ្នានោះដែរឯកឧត្តម ឌិត ឌីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យបានមានប្រសាសន៌ពាំនាំការផ្តាំផ្ញើរការនឹករលឹកសួរសុខទុក្ខពីសម្តេចតេជោហ៊ុនសែន ប្រធានព្រឹទ្ធិសភាជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពីក្តីនឹករលឹកមកលើបងប្អូនប្រជាពលរដ្ឋគ្រប់រូបដែលរងផលប៉ះពាល់កន្លងមកបណ្តាលឲ្យមានការខូចខាតដំណាំស្រូវដោយសារទឹកជំនន់ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ បានបន្តថា ការផ្តល់ស្បៀងបម្រុងជាស្រូវពូជបម្រុងជូនដល់បងប្អូនប្រជាពលរដ្ឋនាពេលនេះគឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសម្តេច ទាំងទ្វេដើម្បីជួយសម្រាលនូវការលំបាកចំពោះបងប្អូនប្រជាពលរដ្ឋដែលបានទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ដើម្បីបានដោះស្រាយនិងកាត់បន្ថយការចំណាយផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋបានមានកម្រិតធំផងដែរដោយក្នុងនោះប្រជាពលរដ្ឋទាំងពីរក្រុង/ស្រុក ដោយក្នុងមួយគ្រួសារទទួលបានស្រូវពូជចំនួនបួនការ៉ុងស្នើរមួយរយគីឡូផងដែរ។
យ៉ាងណាម៉ិញឯកឧត្តមរដ្ឋមន្រ្តីបានអំពាវនាវដល់បងប្អូនទាំងអស់ត្រូវប្រញាប់រួសរាន់នាំគ្នាទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនិងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នាដើម្បីជ្រើសសើរថ្នាក់ដឹកនាំដែលយើងពេញចិត្តផងដែរ៕ដោយ៖ឃិន គន្ធា






































