លោក អនុសេនីយ៍ ទោ ឃ្លាំង ទិត្យ មេបញ្ជាការរង នៃតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាបបន្តដឹកនាំកម្លាំងចុះល្បាត ទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងរដូវបើកនេសាទ

0

អ៊ុក ផ្លុង

សៀមរាប ÷ លោក អនុសេនីយ៍ ទោ ឃ្លាំង ទិត្យ មេបញ្ជាការរងវីរះសេនាតូច៤៤៣ នៃ តំបន់ប្រតិបត្តិការសឹករង ខេត្ត សៀមរាប នៅថ្ងៃ អង្គារ ទី ៣ ខែ វិច្ឆិកា ឆ្នាំ២០២៦ បានបន្តដឹកនាំកម្លាំង សហការជាមួយ សហគមន៍នេសាទស្ទឹងជ្រៅ ដែលមាន កម្លាំង សរុប ចំនួន ៧ នាក់ មធ្យោបាយ ធ្វើ ដំណើរ ដោយកាណូត ចំនួន ១ គ្រឿង ចុះត្រួត ពិនិត្យ ទប់ស្កាត់ និងបង្រ្កាប បទ ល្មើសនេសាទ ខុស ច្បាប់ ក្នុងតំបន់គ្រប់គ្រងជលផលនៅចំណុចអូររាម ឃុំ អន្លង់ សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ កិច្ចប្រតិបត្តិការ នេះ បង្រ្កាបបាន ការនេសាទប្រភេទភេទបរណរ៉ាង លើសប្រវែង ច្បាប់ កំណត់ចំនួន ០១ ករណី ដោយកាប់បំផ្លាញចោល នៅ នឹង កន្លែងមាន៖-នេសាទដោយឧបករណ៍លបរ៉ាវលើសប្រវែង កាប់ចោលក្បាលលបរ៉ាវ ចំនួន ០៥ គ្រឿង
កាប់របាំងសាច់អួន  ប្រវែង៥០០ ម៉ែត្កាប់ចម្រឹង ចំនួន១៥០ ដើម លោក អនុសេនីយ៍ ទោ ឃ្លាំង ទិត្យ មានប្រសាសន៍ថា ក្នុងរដូវបើកនេសាទនេះ ផ្នែក និងខណ្ឌរដ្ឋបាលជលផល បានបើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីជលផលជូនបងប្អូនប្រជាពលរដ្ឋដែលប្រកប មុខរបរនេសាទគ្រប់ទីកន្លែងឲ្យយល់ដឹង និងអនុវត្តការនេសាទ ឲ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីជលផល ។ ស្រុកជីក្រែង ខណ្ឌរដ្ឋបាលជលផលបានបើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីជលផល នៅថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៦ ក្នុង ទីធ្លា វត្តល្បើក ស្ថិតក្នុងឃុំ អន្លង់ សំណរ ដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងអំពីច្បាប់ស្តីពីជលផលក្នុងគោលបំណងថែរក្សាលំនឹងអេកូឡូស៊ីជីវះចម្រុះជាពិសេសមច្ឆាជាតិ ដើម្បីឲ្យត្រីសម្បូរ សម្រាប់ ដោះស្រាយជីវភាពពួកយើងក្នុងបច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយក្នុងពេលអនាគត៕