កំពង់ចាម: ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរ បានស្នើសុំដោះស្រាយបញ្ហាផ្សេងៗ ចំនួន ៩ករណី ក្នុងអង្គវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី៣ អាណត្តិទី៤ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ នៅវត្តបុទុមសាគរ (វត្តចុងបឹង ក្រៅ) ស្ថិតក្នុងភូមិចុងបឹងក្រៅ ឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ក្នុងអង្គវេទិកានេះ តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោក ឃនប្រុស អភិបាលរងខេត្ត បានដឹកនាំការឆ្លើយតបភ្លាមៗ នូវសំណើរ សំណូមពរ និងកង្វល់ ដែល បងប្អូនប្រជាពលរដ្ឋ បានលើកឡើងរួមមាន ការស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិដីថ្មី បន្ទាប់ពីប្លង់ ចាស់ប៉ះពាល់ដល់ផ្លូវធ្វើដំណើរ សុំពន្លឿនការចេញប័ណ្ណកម្មសិទ្ធិដីធ្លី សុំសាងសង់លំនៅ ឋាននៅលើដីចំណីទន្លេ សុំដោះស្រាយប្រព័ន្ធទឹកស្រោចស្រពដំណាំកសិកម្ម សុំប្រព័ន្ធលូរំដោះទឹកភ្លៀង សុំផ្លូវបេតុងមួយខ្សែ សុំធ្វើប្រព័ន្ធលូកាត់ទទឹងផ្លូវបេតុង សុំជួសជុលច្រាំងទន្លេ និង សុំប័ណ្ណកម្មសិទ្ធិដីកសិកម្ម ។ល។
ក្នុងឱកាសនេះដែរ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានគូសបញ្ជាក់ថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ យើងទាំងអស់គ្នា បានពិភាក្សា ពិគ្រោះ យោបល់ ជាមួយអ្នកចូលរួមទាំងអស់ បានរកឃើញនូវបញ្ហាអាទិភាពសំខាន់ៗ សម្រាប់រដ្ឋ បាលខេត្តយកទៅពិនិត្យ ពិចារណាក្នុងការឆ្លើយតប ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេស់ ពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការ សង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍន៍ខេត្ត ឱ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹង យន្តការ តម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍ អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិផងដែរ ៕






































